no-alternative title
no-alternative title
no-alternative title
no-alternative title

TECNO Ultimate G Fold Concept គំនិតច្នៃប្រឌិតថ្មី មានអេក្រង់បត់ 3 តង់ចូលក្នុង (Dual Inward)

ថ្មីៗនេះ ក្រុមហ៊ុន TECNO បាននាំយកនូវស្មាតហ្វូនបត់បានជាច្រើនរបស់ខ្លួនទៅកាន់កម្រិតថ្មីមួយទៀតជាមួយនឹងវត្តមានស្មាតហ្វូន PHANTOM Ultimate G Fold Concept ។ សម្រាប់ស្មាតហ្វូន Concept នេះ គឺមានទម្រង់នៃការឌីស្សាញ 3 តង់ជាមួយនឹងអេក្រង់ភ្លោះបត់ចូលក្នុងយ៉ាងទាក់ទាញបំផុត។ ជាមួយនឹងទម្រង់នៃការបត់  G-style folding នេះ ក្រុមហ៊ុននេះបានវិវត្តទៅកាន់ទម្រង់ថ្មីមួយដែលខុសប្លែកពីទម្រង់ Book-style និង outward tri-fold foldables ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពច្នៃប្រឌិតធំបំផុតទៅលើស្មាតហ្វូន PHANTOM Ultimate G Fold នេះ គឺការឌីស្សាញទម្រង់បត់ចូលក្នុង dual-inward-folding tri-fold ។ ខុសប្លែកពីស្មាតហ្វូនបត់បាន 3 តង់ជាច្រើនទៀតដែលមានទម្រង់បត់ចេញក្រៅនោះ សម្រាប់ស្មាតហ្វូន TECNO Concept នេះ គឺមានទម្រង់អេក្រង់បត់ចូលខាងក្នុង។ ទម្រង់នៃការឌីស្សាញនេះគឺផ្តល់នូវភាពងាយស្រួលក្នុងការទស្សនា និងការងារ multitasking ។

 

ដើម្បីអោយការងារប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួលជាងមុននោះ ស្មាតហ្វូននេះ ក៏មានអេក្រង់ខាងក្រៅទី 2 ផងដែរ។ អេក្រង់នៅលើស្មាតហ្វូននេះ អាចប្រើប្រាស់ជាស្មាតហ្វូនធម្មតានៅពេលដែលស្មាតហ្វូននេះបត់ ដែលអនុញ្ញាតអោយស្មាតហ្វូននេះអាចគ្រប់គ្រងទៅលើការខល ការផ្ញើរសារ និងការងារមួយចំនួនទៀតដោយមិនចាំបាច់បើកស្មាតហ្វូននេះទេ។ នៅពេលដែលបើកស្មាតហ្វូននេះ អេក្រង់ខាងក្នុងធំរបស់វានឹងផ្តល់នូវទម្រង់ជាថេប្លេត ឬកុំព្យូទ័រតូចមួយអាស្រ័យទៅលើរបៀបដែលដាក់ស្មាតហ្វូននេះ។

ក្រុមហ៊ុន TECNO បានអះអាងថា ស្មាតហ្វូន  PHANTOM Ultimate G Fold ពិតជាមានរូបរាងស្តើងមែនទែន។ ក្រុមហ៊ុននេះបញ្ជាក់ថា វាគឺជាស្មាតហ្វូនបត់បាន 3 តង់ដ៏ស្តើងបំផុតក្នុងការប្រើប្រាស់។ ក្រុមហ៊ុន TECNO អាចនឹងប្រកាសជាផ្លូវការស្មាតហ្វូនបត់បាន  PHANTOM Ultimate G Fold Concept នៅពាក់កណ្តាលខែកក្កដានេះ។ ខណៈពេលដែលនេះ គឺជាស្មាតហ្វូន Concept នោះ នៅតែជារបកគំហើញថ្មីមួយទៀតសម្រាប់ស្មាតហ្វូនបត់បាន 3 តង់នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន