no-alternative title
no-alternative title
no-alternative title
no-alternative title

All-New MG4 កំពុងផលិតលក្ខណៈទ្រង់ទ្រាយធំ ត្រៀមប្រកាសចេញនៅខែសីហាខាងមុខ

នៅពេលនេះ ក្រុមហ៊ុន SAIC Motor បានចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើឡានអគ្គិសនី All-new MG4 របស់ខ្លួននៅក្នុងរោងចក្រ Nanjing facility ហើយ។ ឡានអគ្គិសនី All-new MG4 ថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារនាខែសីហាខាងមុខនេះហើយ ខណៈដែលលក្ខណៈសម្បត្តិទូទៅ និងតម្លៃ ត្រូវបានគេរំពឹងថា ក៏នឹងបង្ហាញចេញនៅក្នុងពេលសម្ពោធនោះដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

All-new MG4 ជំនាន់ថ្មីនេះ គឺមានការីស្សារូបរាងថ្មី ហើយនឹងមានការប្តូរទំហំ ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនថែមទៀតផង។ បើតាមរបាយការណ៌ចុះបញ្ជីកន្លងមកនោះ បង្ហាញថា All-new MG4 នេះ គឺមានការបំពាក់នូវម៉ូទ័រខាងមុខកម្លាំង 120kW។ All-new MG4 ថ្មីនេះ មានប្រវែង 4,395mm និងមានទទឹង 1,842mm ហើយនឹងមានកំពស់ 1,551mm ខណៈដែលគម្លាតកង់មុខក្រោយ 2,750mm។ សម្រាប់ម៉ូដែលកំពុងលក់នៅលើទីផ្សារ គឺមានប្រវែង 4,287mm និងមានគម្លាំងកង់មុខក្រោយខ្លីជាងត្រឹមតែ 2,705mm ប៉ុណ្ណោះ។ ការពង្រីកអោយវែងជាងមុននេះ ត្រូវបានគេនិយាយថា គឺក្រុមហ៊ុនចង់ពង្រីកទំហំនៃការដឹកអោយធំជាងមុន។ 

ជាមួយនិងការមកដល់នូវម៉ូដែលថ្មី All-new MG4 នេះ ក្រុមហ៊ុន MG បានធ្វើបន្ថែមនូវជម្រើសពណ៌ថ្មីចំនួន 2 រួមមានដូចជា Donglai Purple (东来紫) ដែលជាពណ៌ស្វាយ និង Qingbo Green (清波翠) ពណ៌គុជខ្ចងនាំចូលពីអឺរ៉ុប។ MG បានបញ្ជាក់ថា ឡានអគ្គីសនី MG4 EV គឺអាចដំណើរការជាមួយនិងប្រព័ន្ធប្រតិបត្តិការ Oppo, Huawei និង Apple ហើយនឹងអាចអាប់ដែតមុខងារផ្សេងៗតាមរយៈស្មាតហ្វូនរបស់ទាំងនេះបាន។ សូមជំរាបថា MG4 ត្រូវបានក្រុមហ៊ុនដាក់លក់ដំបូងនៅលើទីផ្សារប្រទេសចិនបានតែ 13 គ្រឿងប៉ុណ្ណោះ កាលពីខែកុម្ភៈ ឆ្នាំ 2025 ។

សម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 ក្រុមហ៊ុន MG Motor Europe ត្រូវបានគេមើលឃើញថា មានការចុះបញ្ជីបានចំនួន 78,505 គ្រឿង ដែលមានការកើនឡើង 33.5% ប្រៀបធៀបទៅនឹងឆ្នាំមុន។ នៅលើអង់គ្លេស MG ត្រូវបានគេរាយការណ៌ថា បានលក់រថយន្តរបស់ខ្លួនបានចំនួន 24,641 គ្រឿងនៅត្រីទី 1 ឆ្នាំ 2025 នេះ។ សម្រាប់ MG4  គឺលក់បាន  40,000 គ្រឿងហើយគិតចាប់ពេលប្រកាសចេញ។ ក្រុមហ៊ុន MG មានគ្រោងនឹងធ្វើការវិនិយោគឡានអគ្គិសនី 13 ម៉ូដែលបន្ថែមទៀតនៅលើទីផ្សារសកលនៅត្រឹមឆ្នាំ 2027 ខាងមុខ ជាមួយទំហំទឹកប្រាក់ 100 ពាន់លានយ៉ន់ ដែលស្មើរនឹង 14 ពាន់លានដុល្លារ។ សម្រាប់ MG4 គឺជាម៉ូដែលស្នូលនៃគម្រោងនេះ។ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន