no-alternative title
no-alternative title
no-alternative title
no-alternative title

ពាក្យចចាមអារ៉ាមថ្មីទម្លាយថា Galaxy S26 Ultra នឹងប្រើប្រាស់សិនស័រ Sony ថ្មី 200MP កម្រិត 1 អ៊ីង

Galaxy S26 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែមករាឆ្នាំ 2026 ខាងមុខនេះជាមួយនិងការប្រើប្រាស់នូវសិនស័រគោលថ្មីមានទំហំធំជាងជំនាន់មុន នេះបើតាមពាក្យចចាមអារ៉ាមថ្មីមួយចេញប្រទេសចិន។ យោងតាមការទម្លាយថ្មី Fixed Focus Digital, ថ្មីៗនេះ មានបង្ហាញថា Galaxy S26 Ultra ទំនងជានឹងមានការបំពាក់នូវ Sony CMOS Sensor កម្រិត 1/1.1″ ទំហំ 200MP។ ប្រភពខាងលើនេះនិយាយថា សិនស័រនេះ គឺជាសិនស័រទំហំ 200MP ដំបូងរបស់ Sony ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបែកធ្លាយនៅលើបណ្តាញ Weibo បាននិយាយថា សិនស័រនេះ បើសិនជាប្រៀបធៀបជាមួយនិងជំនាន់មុនរបស់ក្រុមហ៊ុន Samsung គឺមានសិនស័រកម្រិត 1/1.3-អ៊ីង ISOCELL HP2 ដែលជាសិនស័រជំនាន់ទី 3 ដែលធ្លាប់ប្រើប្រាស់នៅលើ Galaxy S Ultra phones នាពេលកន្លងមក។ ជាមួយនិងការតម្លើងនូវសិនស័រធំបែបនេះ ត្រូវបានអ្នកជំនាញបញ្ជាក់ថា នឹងធ្វើអោយកាមេរ៉ាថ្មីនេះមានពន្លឺខ្ពស់ជាងមុន និងអាចបញ្ជាក់ពីភាពច្បាស់លាស់នៃរូបភាពបានល្អជាងមុន ហើយនឹងមានការពង្រឹងទៅលើការថតកម្រិត low-light shots ក៏ដូចជាមុខងារ digital zoom ល្អជាងមុនដូចគ្នា។ 

ខណៈដែល Samsung កំពុងតែធ្វើតេស្តទៅលើឈីប Exynos សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិត និងថ្នាក់ខ្ពស់របស់ខ្លួននោះ ក្រុមហ៊ុន Sony ក៏កំពុងតែធ្វើការលើសិនស័រកាមេរ៉ាថ្មីសម្រាប់ធ្វើការប្រជែងជាមួយនិងក្រុមហ៊ុន Xiaomi និង Vivo ដូច្នេះ ដោយក្រុមហ៊ុនទាំងពីរនេះ បាននឹងកំពុងតែប្រើប្រាស់នូវសិនស័រទំហំធំរួចហើយនៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន។

 

ទាក់ទងនឹងព័ត៌មាននេះ ក៏មានការបញ្ជាក់ដែរថា សិនស័រថ្មីរបស់ Sony នេះ គឺនៅមិទាន់ត្រៀមរួចរាល់សម្រាប់ Galaxy S26 Ultra នោះទេ គឺអាចនឹងមាននៅលើ Galaxy S27 Ultra នៅឆ្នាំ 2027 ខាងមុខឯណោះ។ ដូច្នេះ Samsung ក៏អាចនឹងប្រើប្រាស់នូវសិនស័រ ISOCELL HP2 សម្រាប់ស្មាតហ្វូនជំនាន់ថ្មី S Ultra ផងដែរ។

គួរបញ្ជាក់ថា បើតាមរបាយការណ៌មុននេះ បាននិយាយថា កាមេរ៉ារបស់ S26 Ultra ប្រហែលជានឹងមានការអាប់ដែត ជាមួយនិងសិនស័រ Higher-Resolution 3x telephoto និងមានការពង្រីកទៅលើកាមេរ៉ាគោលទៀតផង។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៌នោះ កន្លងមក ធ្លាប់មានការលើកឡើងថា កាមេរ៉ាស្មាតហ្វូននេះ នឹងមិនមានការអាប់ដែតនោះទេ រហូតដល់ Galaxy S Ultra series នៅឆ្នាំ 2028។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន