យោងតាមសេចក្តីរាយការណ៌កន្លងមក បាននិយាយថា ក្រុមហ៊ុន Samsung នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S26 Series នៅខែមករាដើមឆ្នាំ 2026 ខាងមុខនេះហើយ ដោយស្មាតហ្វូនថ្មីនេះ មាន 3 ម៉ូដែល ប៉ុន្តែមានមួយម៉ូដែលនៅមិនទាន់បញ្ជាក់ច្បាស់ថា នឹងមានឈ្មោះអ្វីនោះទេ ខណៈដែលការបែកធ្លាយជាច្រើនបាននិយាយថា ស្មាតហ្វូនថ្មីៗទាំងនេះ នឹងមាន Galaxy S26, S26 Edge និង S26 Ultra ដោយមិនមានវត្តមានម៉ូដែល Plus ទៀតនោះទេ។
យោងតាមពាក្យចចាមអារ៉ាមនៅថ្ងៃនេះ បាននិយាយពីស្មាតហ្វូនជំនាន់ថ្មីទាំងនេះថែមទៀតហើយ។ នៅក្នុងដំណឹងខាងលើនេះនិយាយថា ស្មាតហ្វូនទាំង 3 នេះ មានលេខម៉ូដែល NPA1, NPA2 និង NPA3។ ប្រភពខាងលើនេះបន្តថា នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នឹងមានការតម្លើងមកជាមួយនូវកាមេរ៉ាគោលដែលមានទំហំ 200MP ដែលអាចនឹងមានការប្រើប្រាស់នូវសិនស័រថ្មីរបស់ក្រុមហ៊ុន Sony ខណៈដែលគ្រាប់ទៅពីរទំហំ 50MP telephoto camera គឺមានការហ៊្សូម 5x optical zoom។
ចំពោះម៉ូដែល Galaxy S26 Edge គឺមានការតម្លើងនូវកាមេរ៉ា 50MP ultrawide ខណៈដែល Galaxy S26 ប្រហែលជាមិនមានការអាប់ដែតទៅលើកាមេរ៉ានោះទេ។ សូមជំរាបថា ព័ត៌មានថ្មីខាងលើនេះត្រូវបានគេទម្លាយនៅលើទិន្នន័យថ្មីមួយ ប៉ុន្តែមិនមានកាសរបញ្ជាក់ពីឈ្មោះច្បាស់លាស់នោះទេ ប៉ុន្តែមានការលើកឡើងថា ដំណឹងនេះគឺអាចលេចចេញពីការធ្វើការរវាងក្រុមហ៊ុននឹងដៃគូរផ្គត់ផ្គង់របស់ខ្លួន។ ដូច្នេះសម្រាប់ព័ត៌មានជាក់លាក់សូមតាមដានជាមួយគ្នានៅពេលខាងមុខទំរាំដល់មានការបញ្ជាក់ផ្លូវការពីក្រុមហ៊ុន។