no-alternative title
no-alternative title
no-alternative title
no-alternative title

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

នេះគឺជាឡាន Mitsubishi Grandis ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារបរទេស។ តាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បានបញ្ជាក់ថា ឡាន SUV ស៊េរីថ្មី មានរូបរាងខ្នាតកណ្តាលរបស់ជប៉ុនមួយនេះ ជាក់ស្តែងប្រើគ្រោងឆ្អឹង CMF-B Platform របស់ក្រុមហ៊ុន Renault–Nissan ហើយនឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទ គឺ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទី 1 ម៉ាស៊ីន Mild-hybrid ចំណុះ 1.3L Turbo មានកម្លាំង 138 HP ប្រើប៉ុង 1 (FWD) និង ប្រអប់លេខដៃ 6 វគ្គ ឬ ប្រអប់លេខអូតូ 7 វគ្គ DCT

ទី 2 ម៉ាស៊ីន Hybrid ចំណុះ 1.8L ជាមួយម៉ូទ័រអគ្គិសនី 2 និង កញ្ចប់អាគុយ​អគ្គិសនី ទំហំ 1.4 kWh មានកម្លាំង 154 HP ហើយប្រើប៉ុង 1 (FWD) ដូចគ្នា

គួររំលឹកឲ្យដឹងដែរថា​ ឈ្មោះ Grandis ដំបូងឡើយគឺជាឡានប្រភេទ Minivan កៅអី 3 ជួរ ដែលមានលក់ពីឆ្នាំ 2003 ដល់ 2011 ប៉ុន្តែឥឡូវនេះ បានវិលត្រលប់មកវិញជាតួខ្លួន SUV ជាមួយនឹងការឌីហ្សាញបែបអនាគត ទាន់សម័យ និងស្រស់ស្អាត ផងដែរ។

មិនត្រឹមតែមានការឌីហ្សាញស្អាតប៉ុណ្ណោះទេ ប៉ុន្តែ Mitsubishi Grandis ថ្មី ក៏មានការឌីហ្សាញកាប៊ីនខាងក្នុងបែបទំនើបដែរ ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 10.4 អ៊ីញ, ដំបូលកញ្ចក់ធំ Panoramic Roof មានមុខងារបិទបើកស្រអាប់អូតូ អមដោយមុខងារជំនួយការបើកបរ និងសុវត្ថិភាព ជាច្រើនផ្សេងទៀតផង។យ៉ាងណាមិញ ឡាន Mitsubishi Grandis ថ្មីនេះ នឹងត្រូវផលិតនៅក្នុងប្រទេសអេស្ប៉ាញ ហើយចេញលក់នៅលើទីផ្សារអឺរ៉ុប នាចុងឆ្នាំ 2025 នេះតែម្តង ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានប្រកាសនោះទេ។

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន