no-alternative title
no-alternative title

Toyota ទើបចេញកូនឡាន Hybrid ថ្មី តម្លៃត្រឹមជាង 1 ម៉ឺនដុល្លារ តែប្រើបច្ចេកវិទ្យាសុវត្ថិភាពខ្លាំង!

អីចឹងនេះគឺជាឡាន Toyota Aqua ស៊េរីឆ្នាំ 2025 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន ហើយវាមានតម្លៃចាប់ពីខ្ទង់ $16,900 ដល់ $20,600 ប៉ុណ្ណោះ។ ឡាន Toyota Aqua បំពាក់គ្រោងឆ្អឹង TNGA-B Platform ដែលមានប្រើលើ ឡាន Toyota Yaris និង Yaris Cross ហើយបំពាក់ម៉ាស៊ីន Hybrid ចំណុះ 1.5L ដំណើរការជាមួយម៉ូទ័រអគ្គិសនី 2 និង កញ្ចប់អាគុយមួយ ហើយផ្តល់ទាំងជម្រើសប្រើប៉ុង 1 (FWD) និង ប៉ុង 2 (E-Four AWD)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលពិសេសនោះគឺ Toyota Aqua បានខ្ចីមុខងារ Smooth Stop Control ពីកំពូលឡាន SUV ប្រណីតរបស់ Toyota គឺម៉ូដែល Century ទៀតផង។ បើនិយាយពីរូបរាងវិញ ឡាន Toyota Aqua ស៊េរីថ្មី ទទួលបានការកែកុនមុខមាត់ថ្មី ជាពិសេសគឺបំពាក់ចង្កៀងមុខថ្មី និងកាងមុខថ្មី ដែលមើលទៅស្រដៀងនឹងម៉ូដែល Toyota Prius ជំនាន់ថ្មី អីចឹង។

លើសពីនេះទៅទៀត Toyota ក៏បានផ្តល់ឲ្យនូវ Option តុបតែងតួខ្លួនពិសេស Modellista ដែលមានបន្ថែមនូវកាង Bodykit បែប ស្ព័រ យ៉ាងទាក់ទាញ ទៀតផង។ ចំណែកឯកាប៊ីនខាងក្នុងវិញ វាក៏មាន Option ទំនើប និងសុវត្ថិភាពច្រើនដែរ ដោយក្នុងនោះរួមមាន ដូចជា កុងទ័រឌីជីថល ទំហំ 7 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំដល់ 10.5 អ៊ីញ, ហ្វ្រាំងដៃអេឡិចត្រូនិច និង ហ្វ្រាំង Auto Hold ក៏ដូចជា ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ADAS ជំនាន់ចុងក្រោយបង្អស់ ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម