បន្ទាប់ពីមានការចែកចាយនូវព័ត៌មានជាច្រើនរួចមក នៅពេលនេះ vivo X300 Pro ត្រូវបានក្រុមហ៊ុន vivo បញ្ចេញនូវសមត្ថភាពស្តីពីការផលិតវីដេអូកម្រិតខ្ពស់ថែមទៀតហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន vivo បញ្ចេញនូវគំរូវវីដេអូវកម្រិត 4K ល្បឿន 120fps ដែលថតដោយស្មាតហ្វូន vivo X300 Pro ដែលមាន 2 ឃ្លីប ដោយឃ្លីបមួយមានការប្រើប្រាស់នូវ Dolby Vision HDR និងឃ្លីបមួយទៀតប្រើប្រាស់នូវវីដេអូ 10-bit Log video។
សម្រាប់វីដេអូទី 1 គឺមានការថតដោយមុខងារ Slow-Motion Effect ដូច្នេះ គ្រប់គ្នា នឹងបានឃើញនូវពន្លឺកាំជ្រួចនិងផ្ទៃខាងក្រោយដែលបញ្ជាក់ពីសមត្ថភាពស្មាតហ្វូននេះបានល្អមែនទែន។ ចំពោះវីដេអូទីពីរ គឺមានការប្រើប្រាស់នូវ Selective Slow-Mo effect ប៉ុន្តែមានការបង្ហាញនូវ Advantages of Log video បានច្បាស់ ដោយអនុញា្ញតិអោយអ្នកប្រើប្រាស់ធ្វើការកែប្រែទៅលើពណ៌ និងភាពច្បាស់នៃវីដេអូបានស្រួលជាងមុន តាមរយៈនៃគុណភាពដែលថតបានខ្ពស់ជាងមុន។
សូមជំរាបថា វីដេអូទាំងនេះ គឺត្រូវបានថតដោយស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro ដែលដំណើរការនៅលើបន្ទះឈីប Dimensity 9500 មានគាំទ្រដោយ NPU សម្រាប់ចាប់ល្បឿនលឿនជាងមុន នឹងចាប់មុខងារ Autofocus បានល្អជាងមុន។បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបន្ទះឈីប V3+ សម្រាប់ជំនួយទៅលើដល់ការផលិតរូបភាពបានកាន់តែល្អទៀតផង។
vivo X300 Pro មានការបំពាក់នូវកាមេរ៉ាតេឡេហ្វូតូទំហំ 200MP គាំទ្រដោយសិនស័រ 1/1.4” Samsung ប៉ុន្តែមិនទាន់ដឹងថា ការថតវីដេអូនេះ គឺថតដោយឡេននេះឬយ៉ាងណានោះទេ។ ហើយសម្រាប់កាមេរ៉ាគោលវិញ គឺមានការប្រើប្រាស់នូវសិនស័រ Sony LYT-828 ទំហំ 1/1.3 អ៊ីង។ X300 Pro នឹងមានសមត្ថភាពអាចថតវីដេអូកម្រិត 4K ល្បឿន 60fps បែប cinematic portrait video mode បានផងដែរ។ សូមជំរាបថា បន្ទះឈីប Dimensity 9500 នឹងមានការប្រកាសចេញនៅថ្ងៃទី 22 ខែកញ្ញានេះហើយ ដូច្នេះ vivo X300 series អាចនឹងមកដល់តាមក្រោយ អាចនឹងបង្ហាញខ្លួននៅដើមខែតុលាក៏ថាបាន។