Deepal ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Changan បានប្រកាសថា ខ្លួននឹងមានការបង្ហាញចេញនូវឡានអគ្គិសនីស៊េរីថ្មីមួយទៀតបស់ S07 ដែលជាប្រភេទ Mid-Size SUV នៅថ្ងៃទី 17 ខែកញ្ញាខាងមុខនេះហើយ។ សម្រាប់ម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយមានការបញ្ជាទិញមុនរួចហើយដោយាមានតម្លៃចាប់ពី 156,900 យ៉ន់ ទៅ 173,900 យ៉ន់ ដែលប្រហែលជា 21,800 ដុល្លារ ទៅ 24,200 ដុល្លារ។ យោងតាមការព្យាករណ៌របស់ CarNewsChina បានអោយដឹងថា តម្លៃផ្លូវការណ៌របស់ឡាននេះ អាចនឹងមានតម្លៃក្រោម 145,000 យ៉ន់ដែលប្រហែលជា 20,000 ប៉ុណ្ណោះ។
ជាមួយនិងវត្តមាននៅលើទីផ្សារខាងមុខនេះ Deepal S07 SUV នឹងមានការផ្លាស់ប្តូរកង់ ហើយនិងមានការឌីស្សាញពីរពណ៌ គឺមានដៃទ្វា ហើយនិងគែមខាងក្រោម ក៏ដូចជាកញ្ចក់ចំហៀងពណ៌ខ្មៅ។ ផ្នែកខាងក្រោយរបស់ S07 គឺមានការកែប្រែទៅលើ បន្តិចដោយស្តប់ក្រោយកាត់ទទឹង និងមានបន្ថែមនូវ Spoiler ហើយសម្រាប់ខាងក្នុងគឺ 5 ពណ៌សម្រាប់ធ្វើការជ្រើសរើស។
Deepal S07 មានប្រវែង 4750mm ទទឺង 1930mm កំពស់ 1625mm និងគម្លាតកង់មុខក្រោយប្រវែង 2900mm។ និយាយពីខាងមុខវិញគឺមានការបំពាក់នូវស្រទាប់កញ្ចក់ Soundproof Glass ពីរជាន់ ខណៈដែលខាងក្នុងមានការឌីស្សញជាមួយអំពូលambient lighting នៅលើ “Floating Light Rhythm” និងមាន “Starlight Rhythm” នៅចំកណ្តាល។ បន្ថែមពីនេះ ក៏នៅមានអេក្រង់កម្សាន្តនៅចំកណ្តាលទំហំ 15.6 អ៊ីងបង្ហាញចេញបាន 2.5K និងអេក្រង់ AR-HUD ទំហំ 55 អ៊ីង។ ជាមួយគ្នានេះនៅលើឡាននេះក៏មានការទ្រទ្រង់នូវ 3rd-generation digital cockpit platform របស់ Qualcomm ហើយនិងមានការប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8295P ថែមទៀផង។
អ្វីដែលពិសេសនៅក្រោយកៅអីក៏មានការបំពាក់នូវអេក្រងទំហំ 4.2 អ៊ីង និងមានឧបាល័រចំនួន 20 គ្រាប់ ដែលទ្រទ្រង់នូវប្រព័ន្ធសម្លេង Dolby audio system ផងដែរ។ Deepal S07 SUV ស៊េរីថ្មីនេះ មានការបំពាក់នូវជំនួយការបើករបឆ្លាតវៃជំនាន់ចុងក្រោយ Huawei Qiankun ADS SE assisted driving system និងមាន High-speed Navigation Cruise Assist (NCA), Urban LCC Plus ហើយនិង Intelligent Parking Assist ទៀតផង។
សម្រាប់ម៉ូដែល EREV មានការប្រើប្រាស់នូវម៉ាស៊ីនសាំងចំនុះ 1.5L មានកម្លាំង 9 សេះ និងម៉ូទ័រអគ្គិសនីកម្លាំង 258 សេះ ឬ272 សេះ។ ចំពោះការសាកពេញម្តងអាចរត់ជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 230km ឬ 300km តាមស្តង់ដារ CLTC ខណៈដែលការសាកពេញ និងចាក់សាំងពេញម្តងអាចជិះបានចម្ងាយ 1320km។ ហើយបើមើលទៅលើម៉ូដែលអគ្គិសនីសុទ្ធវិញ គឺមានម៉ូទ័រកម្លាំង 272 សេះ សាកពេញម្តងអាចបើកបានចម្ងាយ 550km តាមស្តងដារ CLTC។