no-alternative title
no-alternative title

Geely ចេញឡាន Sedan ប្រើហាយព្រីដថ្មីសន្សំសំចៃខ្លាំង! មានតម្លៃត្រឹម $11,000 ប៉ុណ្ណោះ

នេះគឺជាឡាន Geely Galaxy Star 6 ស៊េរីថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន ហើយវាមានតម្លៃចាប់ពីខ្ទង់ $11,000 ដល់ $16,000។ ឡាន Geely Galaxy Star 6 ថ្មីនេះ នឹងប្រើប្រព័ន្ធ Thor EM-i Super Hybrid ពីម៉ូដែលGeely Galaxy A7 ដែលគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 1.5L ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 ហើយមានជម្រើសអាគុយចំនួន 2 ទំហំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡាន Sedan ហាយព្រីដថ្មីនេះបានពាំនាំការឌីហ្សាញមួយហៅថា “Galaxy Ripple” ប៉ុន្តែមានការឌីហ្សាញផ្នែកខាងមុខ ស្រដៀងទៅនឹងឡាន Mercedes-AMG ទៅវិញ អមដោយសំណុំចង្កៀងមុខ LED បែបកាច និងទាក់ទាញខ្លាំង ហើយប្រើយ៉ាន់កង់ទំហំ 17 អ៊ីញ និង ស្តុបក្រោយ LED រចនាបែបទ្រវែងលាតពេញផ្នែកខាងក្រោយ តែម្តង។

សូមបញ្ជាក់ថា ឡាន Geely Galaxy Star 6 ថ្មីនេះ មានប្រវែងតួខ្លួន 4.80m ទទឹង 1.88m កម្ពស់1.49m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.75m ដែលធ្វើឲ្យវាមានទំហំតូចជាង Geely Galaxy A7 បន្តិច។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Geely មិនទាន់បានបង្ហាញលម្អិតអំពីលក្ខណៈពិសេសរបស់ Galaxy Star 6 នោះទេ ប៉ុន្តែគេរំពឹងថា វានឹងមានភាពទំនើបដូចទៅនឹង Galaxy A7 ដែរ ដោយក្នុងនោះរួមមានទាំង Option ដូចជា កន្លែងសាកថ្មទូរសព្ទឥតខ្សែ, កុងទ័របាញ់លើកញ្ចក់ ទំហំ 16.6 អ៊ីញ, ដំបូលកញ្ចក់ធំ Panoramic Sunroof និង ប្រព័ន្ធភ្លើងឌីម Ambient Lighting 256 ពណ៌ ក៏ដូចជា កៅអីមុខមានមុខងារក្តៅត្រជាក់ និងម៉ាស្សា ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម