no-alternative title
no-alternative title

iPhone Air បង្ហាញខ្លួនជាមួយកម្រ៉ាស់ស្តើងត្រឹម 5.6mm ឈីប A19 Pro និងមានអេក្រង់ 6.5 អ៊ីង ProMotion

នៅពេលនេះ ក្រុមហ៊ុន Apple បានសម្រេចនូវគោលដៅរបស់ខ្លួនហើយតាមរយៈនៃការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី iPhone 17 Air ដែលជាម៉ូដែលមួយ មានការអាប់ដែតខ្លាំងជាងគេប្រៀធៀបជាមួយនិងសមាជិករបស់ iPhone 17 Series។ អ្វីដែលមើលឃើញថា មានលក្ខណៈពិសេសនោះ គឺទៅការលើកម្រ៉ាស់ស្មាតហ្វូននេះតែម្តង។ iPhone 17 Air មានកម្រ៉ាស់ត្រឹមតែ At 5.6mm ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple និយាយថា ម៉ូដែលនេះ គឺពិតជាប្លែក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

iPhone 17 Air ដែលបង្ហាញវត្តមាននៅឆ្នាំនេះ គឺបានមកជំនួស iPhone 16 Plus ដោយមានអេក្រង់ទំហំ 6.5-អ៊ីង LTPO Super Retina OLED display គាំទ្រជាមួយមុខងារ ProMotion 120Hz refresh rate ហើយនឹងមានការការពារដោយស្រទាប់ Ceramic Shield 2 និងមានពន្លឺ 3,000nits brightness ដូចគ្នាជាមួយនិងម៉ូដែល iPhone 17 អញ្ចឹងដែរ។ ក្រឡេកមកមើលការឌីស្សាញរូបភាពខាងក្រោយរបស់ iPhone 17 Air មានការបំពាក់នូវសិនស័រកាមេរ៉ាមួយគ្រាប់ទំហំ 48MP ហើយនឹងមានកាមេរ៉មុខទំហំ 18MP។

នៅលើ iPhone 17 Air នេះ គឺដំណើរការនៅលើឈីបថ្មី Apple A19 Pro ដែលមាន 6-Core CPU និង 5-Core GPU។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា iPhone Air គឺមានការប្រើប្រាស់នូវកម្លាំងដូចគ្នាជាមួយនិងអ្វីដែលយើងបានឃើញនៅលើ MacBook Pro អញ្ចឹងដែរ។ បន្ថែមពីនេះនៅលើ iPhone Air ក៏នូវមានការតម្លើងមកជាមួយនូវបន្ទះឈីប Apple N1 ដែលមានការនាំមកនូវបច្ចេកវិទ្យា Wi-Fi 7 និងមានBluetooth 6.0 ទៀតផង។

មិនទាន់អស់ទេនៅលើ iPhone 17 Air ក៏នូវមានការប្រើប្រាស់នូវ Apple C1X modem មានល្បឿនលឿនជាង 2x ប្រៀបធៀបជាមួយនិង C1 ហើយនិងស៊ីថាមពលថ្ម 30% less energy ប្រៀបធៀបជាមួយនិងម៉ូឌឹម Qualcomm Snapdragon X71 modem នៅលើ iPhone 16 Pro។

iPhone Air មានពណ៌ Space Black, Cloud White, Light Gold និង Sky Blue colors ហើយនឹងមានតម្លៃចាប់ពី $999 ទៅលើទំហំ 256GB នឹងមានការ Pre-Orders នៅថ្ងៃទី 12 ខែកញ្ញានៅលើទីផ្សារ 63 ប្រទេស ដែលមានដូចជា Australia, Canada, China, Colombia, France, Germany, India, Japan, Malaysia, Mexico, Singapore, South Korea, Thailand, Türkiye, the UAE, the UK, the US និង Vietnam ខណៈដែល 22 ប្រទេសទៀត នឹងបន្តនៅថ្ងៃទី 26 ខែកញ្ញា។

 

ព័ត៌មានពាណិជ្ជកម្ម