Brand រថយន្ត Fang Cheng Bao ឬ FCB របស់ BYD បានចេញលក់ផ្លូវការណ៍នូវរថយន្តប្រភេទ Plug-in-hybrid (PHEV) ថ្មីម៉ូដែល Tai 7 នៅទីផ្សារប្រទេសចិន។ BYD FCB Tai 7 មានជម្រើស 4 ម៉ូដែលផ្សេងគ្នា គឺ Tai 7 RWD Pro 135km មានតម្លៃខ្ទង់ $25,200, Tai 7 RWD Max 200km មានតម្លៃខ្ទង់ $26,600, Tai 7 AWD Max 190km មានតម្លៃខ្ទង់ $29,000 និង Tai 7 AWD Ultra 190km មានតម្លៃខ្ទង់ $30,800។
រថយន្ត off-road PHEV ថ្មីនេះ មានជម្រើស 7 ពណ៌ដែលក្នុងនោះមានពណ៌បែបបៃតងចំនួនពីរ, ពណ៌ទឹកប្រាក់, ទឹកមាស, ខៀវ, ខ្មៅ និងប្រផេះ។ ចំនែកផ្នែកខាងក្នុងមានជម្រើសពណ៌ប្រផេះ ទឹកក្រូច និងខៀវចាស់។ FCB Tai 7 មានបណ្តោយតួរខ្លួន 4,999mm/ទទឹង 1,995mm/កំពស់ 1,865 mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,920mm ជាមួយកម្រិតមុំផ្នែកខាងមុខ 24 ដឺក្រេ និងផ្នែកខាងក្រោយ 25 ដឺក្រេ ហើយមានកម្ពស់ពីផ្ទៃដីមកបាតរថយន្ត 600mm។
សម្រាប់ប្រព័ន្ធជើងក្រោយរបស់ Tai 7 គឺប្រើនូវប្រព័ន្ធដែកឃ្លោង double wishbone front និង five-link rear suspension system ជាមួយប្រព័ន្ធ DiSus-C Intelligent Body Control System របស់ BYD និងប្រព័ន្ធ TSC (Tire Stability Control) system ដែលផ្តល់ឲ្យនូវភាពបត់បែនក្នុងការបើកបរបានយ៉ាងល្អប្រកបដោយសុវត្ថិភាព និងផាសុភាពទៅតាមស្ថានភាពផ្លូវ។
ជាមួយប្រព័ន្ធ TSC System មានសមត្ថភាពបែកចែកទំងន់ផ្ទុកទៅលើកង់នីមួយៗឲ្យដំណើរដោយឯករាជ្យ មានន័យថា លក្កឹកណាកងមួយណាបែក ឬធ្លាយ ប្រព័ន្ធនេះនឹងដំណើរក្នុងការទប់លំនឹងរថយន្តដោយអាចផ្តល់លទ្ធភាពឲ្យរថយន្តអាចបើកបានក្នុងល្បឿន 80km/h បានក្នុងចម្ងាយ 30km ដោយគ្មានបញ្ហា។ BYD FCB Tai 7 មានកៅអីចំនួន 5 ហើយនៅឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 1,880kg នៅពេលបត់កៅអីជួរក្រោយ ព្រមទាំងមានកន្លែងទុកដាក់អីវ៉ាន់ចំនួន 45 កន្លែងឯណោះ។
រថយន្ត off-road PHEV SUV នេះ ដំណើរការដោយម៉ាស៊ីន Hybrid ប្រភេទ 1.5T Plug-in-hybrid System Engine មានកម្លាំង 154 សេះ និងភ្ជាប់ដំណើរការដោយម៉ូទ័រអគ្កិសនីមួយមានកម្លាំង 268 សេះ ជាមួយជម្រើសកញ្ចប់ថ្មប្រភេទ Blade LFP ទំហំ 26.6 kWh និង 35.6 kWh សាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 130km និង 200km សម្រាប់ម៉ូដែល RWD។
ចំនែកម៉ូដែល AWD បានបន្ថែមម៉ូទ័រអគ្គិសនីខាងមុខមួយទៀតកម្លាំង 215 សេះ ជាមួយកញ្ចប់ថ្មទំហំ 35.6kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 190km។ ហើយបើប្រើគូបជាមួយម៉ាស៊ីន គឺអាចជិះបានដល់ 1,300km និងមានកម្រិតស៊ីសាំងត្រឹម 4.9L/100km។ BYD FCB Tai 7 អាចជាន់ស្ទុះពីកុងទ័រ 0 ដល់ 100km/h ចាយពេលខ្ទង់ 4.5 វិនាទី។
នៅលើម៉ូដែល Tai 7 Max និង Ultra មានភ្ជាប់នូវប្រព័ន្ធជំនួយការបើកបរ “God’s Eye” កម្រិត B ឬDiPilot 300 ដំណើរដោយប្រព័ន្ធ LiDAR នៅលើដំបូលខាងមុខ និងគាំទ្រដោយបន្ទះឈីប Nvidia Orin-X ដែលគាំទ្រមុខងារជំនួយការបើកបរក្នុងស្ថានភាពផ្សេងៗដល់ទៅ 30 មុខងារ។ បន្ថែលមពីនេះ ម៉ូដែលទាំងពីរនេះ ក៏មាននូវជម្រើសភ្ជាប់ប្រព័ន្ធ Lingyuan vehicle-mounted drone system របស់ BYD ថែមទៀតផង។ រីម៉ូដែល RWD Pro និង Max គឺគាំទ្រនូវប្រព័ន្ធ “God’s Eye” កម្រិត C។
ផ្នែកខាងក្នុងរបស់ FCB Tai 7 មានមកជាមួយប្រព័ន្ធសភ្លើងបំភ្លឺក្នុងកាប៊ីន Ambient light, អេក្រង់កម្សាន្តទំហំ 15.6-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch, មុខងារ Slide លើកញ្ចក់ខាងមុខទំហំ 26-inch W-HUD, អេក្រង់បញ្ជាមុខងារម៉ាស៊ីនត្រជាក់ two air-conditioning control screens និង BYD Pad ទំហំ 13-inch ចំនួនពីរសម្រាប់កៅអីជួរក្រោយផងដែរ។ បន្ថែមពីនេះ វាក៏មាន Speaker ចំនួន 20 គ្រាប់, ទូរទឹកកកចំណុះ 4.5 L មានកម្រិតត្រជាក់ពី -6°C ដល់ 50°C និងមានកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែ Wireless charging Pad ផងដែរ៕