IM Motors ដែលជាបុត្រសម្ព័ន្ធរបស់ SAIC នៅថ្ងៃនេះ បានសម្ពោធជាផ្លូវការ All-New LS6 ដែលជាម៉ូដែល SUV ជំនាន់ថ្មី ជាមួយនិងជម្រើស EREV និង BEV ហើយនិងមានតម្លៃចាប់់ពី 197,900 យ៉ន់ដែលប្រហាក់ប្រហែល 27,500 ដុល្លារ។ តាមការប្រកាសរបស់ក្រុមហ៊ុនបានអោយដឹងថា ក្រោយពីការបង្ហាញចេញត្រឹមតែ 27 នាទីប៉ុណ្ណោះ ឡាន IM LS6 SUV ទទួលបាននូវការបញ្ជាទិញមុនចំនួន 1 គ្រឿងភា្លមតែម្តង។
LS6 មានប្រវែង 4937mm ទទឺង 1988mm និងកំពស់ 1673mm ខណៈដែលគម្លាតកង់មុខក្រោយគឺមានប្រវែង 2960mm ហើយនឹងមានជម្រើសដល់ទៅ 6 ពណ៌។ ផ្នែកខាងក្នុងនៃឡាននេះ គឺមានការឌីស្សាញពិសេសមែនទែន ក្នុងនោះគឺមានអេក្រង់ធំៗពីត ដែលនៅមុខអ្នកបើកបរបង្ហាញចេញបានកម្រិត 5K និងអេក្រង់កម្សាន្តមានកម្រិត 3K នៅលើខ្នាត 16:9 aspect ratio។
ជាមួយនិងវត្តមាន LS6 ថ្មីនេះ គឺមានការបំពាក់មកជាមួយនូវប្រព័ន្ធឌីជីល Lingxi digital chassis របស់ IM Motors ដែលមានការពង្រឹងទៅលើផ្នែកជាច្រើនរួមមានដូចជា ប្រព័ន្ធ MKC2 steer-by-wire braking system, ដែលអាចចាប់ហ្វ្រាំងល្បឿនពី 100km/h មក km/h ក្នុងចម្ងាយ 33.6 ម៉ែត្រប៉ុណ្ណោះ។ បន្ថែមពីនេះនៅលើ IM LS6 ក៏មានសិនស័រ 520-line LiDAR system ដែលមានអមមកនូវ Assisted driving Solution ដែលបំពាក់រួចជាស្រេចនៅលើ Nvidia Thor ទៀតផង។
សម្រាប់ម៉ូដែល LS6 EREV គឺមានអាគុយទំហំ 52kWh និង 66kWh “Freevoy Max” ដែលជាអាគុយផលិតដោយ IM Motors និង CATL អាចរត់់ជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 450km និងចាក់សាំងពេញម្តងហើយសាកថ្មពេញម្តងអាចរត់បាន 1500km។ ឡានទាំងពីរនេះទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាក 800V ដូចគ្នា។ EREV LS6 សាកត្រឹម 15 នាទី អាចជិះបានខ 310km។ ចំពោះម៉ូដែល AWD គឺមានម៉ូទ័រកម្លាំង 500kW (670 សេះ) និងមានកម្លាំងរមួល 800Nm មានសមត្ថភាពបង្កើតល្បឿនពី 0 to 100km/h ត្រឹមតែ 3.48 វិនាទីប៉ុណ្ណោះ។ រីឯ RWD គឺប្រើពេល 6.4 វិនាទី។
ក្រឡេកមកម៉ូដែលអគ្គិសនីសុទ្ធ LS6 គឺមានម៉ូទ័រមួយនិងម៉ូទ័រពីរ។ សម្រាប់ម៉ូទ័រមួយ 1 កម្លាំង 245kW (329 សេះ)កម្លាំងរមួល 430Nm និងមានអាគុយ 76kWh LFP battery សាកពេញកម្តងអាចរត់បានចម្ងាយ 650km តាមស្តង់ដារ CLTC។ ចំពោះម៉ូទ័រភ្លោះ គឺមានអាគុយទំហំ 103kWh LFP battery សាកពេញម្តងអាចរត់បាន 750km តាមស្តង់ដារ CLTC ហើយនិងមានកម្លាំង 500kW (670 សេះ)។