no-alternative title
no-alternative title

នៅលើ 3C បង្ហាញថា Redmi K90 នឹងបំពាក់ឈីប Snapdragon 8 Gen 5 នឹងបង្ហាញចេញនៅខែក្រោយ

តាមការចេញផ្សាយកន្លងមក បានបញ្ជាក់រួចមកហើយថា Xiaomi នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 17 series ដែលស្មាតហ្វូនលំដាប់ថ្នាក់ Flagship នៅលើទីផ្សារប្រទេសចិនក្នុងខែនេះហើយ ដោយស្មាតហ្វូនថ្មីៗទាំងនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដូចៗគ្នា។ សម្រាប់ថ្ងៃនេះ មានដំណឹងថ្មីថា នៅខែក្រោយនេះ នឹងមានការមកដល់នូវ Redmi K90 និង K90 Pro ថែមទៀតហើយ។ នៅមុនការសម្ពោធជាផ្លូវការណ៌ចូលមកដល់ ពេលនេះ មានការបញ្ជាក់ថា Redmi K90 ឆ្លងកាត់ការចុះបញ្ជីនៅលើ 3C របស់ចិនហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា Redmi K90 និង K90 Pro មានលេខម៉ូដែល 2510DRK44C និង 25102RKBEC, ហើយនៅលើបញ្ជីរបស់ 3C នេះក៏មានការបញ្ជាក់ថា K90 នឹងមានការប្រើប្រាស់នូវឆ្នាំងសាកបច្ចេកវិទ្យាសាកកម្លាំង 100Wផងដែរ។ Redmi K90 និង K90 Pro ត្រូវបានគេនិយាយថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5 និងSnapdragon 8 Elite Gen 5។ ខណៈដែលបន្ទះឈីប Elite នឹងមានការប្រកាសនៅសប្តាហ៌ក្រោយនោះ មានការព្យាករណ៌ថា 8 Gen 5 អាចនឹងមកដល់នៅខែតុលា។

យោងតាមរបាយការណ៌ដដែលនេះ បានបន្ថែមថា Redmi K90 នឹងមានអេក្រង់ទំហំ 6.59-អ៊ីង កញ្ចក់រាបស្មើរ RGB OLED LTPS ល្បឿន 120Hz display offering បង្ហាញចេញបានកម្រិត 2K resolution ហើយនិងមានសិនស័រស្កែនម្រាមដៃ ultrasonic នៅលើអេក្រង់ថែមទៀតផង។ Redmi K90 អាចនឹងមាមថ្មីទំហំ 7,100mAh គាំទ្រជាមួយនិងកម្លាំងសាក 100W charging support ហើយនៅលើស្មាតហ្វូននេះ ក៏អាចនឹងមាន Dual Stereo Speakers និងស៊ុមលោហៈ Premium Metal Frame រួមជាមួយនិងម៉ូទ័រ x-axis linear motor ផងដែរ។

ចំពោះម៉ូដែល Redmi K90 Pro ដែលប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite Gen 5 គឺនឹងមានថ្មទំហំ 7,500mAh មានកម្លាំងសាក 100W charging។ នៅលើស្មាតហ្វូននេះក៏នឹងមាន Periscope Telephoto ដែលភ្ជាប់នូវមុខងារខុសពីកាមេរ៉ានៅលើ Redmi K90 ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍