no-alternative title
no-alternative title

DOOGEE S200 Max ត្រូវបានគេទម្លាយថា មានថាមពលថ្មទំហំដល់ទៅ 22,000mAh

ថ្មីៗនេះ ក្រុមហ៊ុន DOOGEE ទើបតែប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី ដែលមានភាពធន់ រឹងមាំបំផុតរបស់ខ្លួននោះគឺ S200 Max ដែលជាម៉ូដែល Flagship ថ្មីនៅក្នុងស្មាតហ្វូនត្រកូល S200 Series។ ជាមួយនិងស្មាតហ្វូននេះ ក្រុមហ៊ុន DOOGEEបានបោះជំហានទៅមុខផ្តោតទៅលើការបញ្ចេញស្មាតហ្វូនដែលមានភាពរឹងមាំខ្លាំង កម្លាំងម៉ាស៊ីនល្បឿនលឿនសម្រាប់អ្នកប្រើប្រាស់។ ស្មាតហ្វូន S200 Max នេះ គឺមានសមាជិក 3 ទៀត ស្មាតហ្វូន S200, S200X និង S200Plus ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលស្មាតហ្វូនមុនៗគឺផ្តោតទៅលើភាពធន់ និងល្បឿនលឿនក្នុងការប្រើប្រាស់នោះ សម្រាប់ស្មាតហ្វូន S200 Max នេះ ត្រូវបានឌីស្សាញឡើងក្នុងនាមជាស្មាតហ្វូន Flagship ដ៏ខ្លាំងក្លា។ ក្រុមហ៊ុន DOOGEE បានបញ្ជាក់ថា ស្មាតហ្វូន  S200 Ultra នឹងបង្ហាញខ្លួនឆាប់ៗនេះជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លា និងទំហំ Storage ធំជាងមុនផងដែរ។ ស្មាតហ្វូន S200 Max នេះមានតួខ្លួនរឹងមាំ ជាមួយនឹងការបំពាក់នូវ UP68 និង IP69K ដែលអាចការពារធូលី និងការជ្រាបទឹកបានយ៉ាងល្អ ហើយវាក៏ទទួលបាននូវស្តង់ដារ MIL-STD-810Hធន់ទៅនឹងការធ្លាក់ថែមទៀតផង។ 

ស្មាតហ្វូននេះ គឺល្អសក្តិសមសម្រាប់ការងារ Outdoor ការផ្សងព្រេង និងកន្លែងធ្វើការជាច្រើនទៀត! ស្មាតហ្វូន S200 Max នេះ មានថាមពលថ្មទំហំ 22,000mAh Silicon-Carbon ដែលទំហំថាមពលថ្មនេះ ធំបំផុតនៅក្នុងចំណោមស្មាតហ្វូនប្រភេទនេះនៅលើទីផ្សារ។ សម្រាប់ការសាកថ្មម្តងអាចប្រើប្រាស់បានច្រើនថ្ងៃ ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា 66W fast charging និង 18W reverse charging ដែលអាចអោយស្មាតហ្វូននេះប្រើប្រាស់ជា Power Bank បានថែមទៀតផង។ ស្មាតហ្វូន S200 Max នេះ បំពាក់នូវភ្លើង  dual top-mounted LED flashlights ជាមួយនឹងកម្រិត 120 lumens  brightness និង 10-meter beam range ។

 

សម្រាប់ស្មាតហ្វូននេះ គឺអាចប្រើប្រាស់សម្រាប់ការងារជាច្រើនដូចជាការបោះតង់ ការធ្វើការងារពេលយប់ និងប្រតិបត្តិការស្វែងរក និងសង្រ្គោះជាដើម។ សម្រាប់ស្មាតហ្វូន DOOGEE  S200 Max នេះ មានអេក្រង់ខាងក្រោយទំហំ 1.3-អ៊ីង IPS display ខណៈពេលដែលអេក្រង់គោលរបស់វាមានទំហំ 6.72-អ៊ីង FHD+ IPS ជាមួយនឹងល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់តូចនេះសម្រាប់ផ្តល់ព័ត៌មានបន្ទាន់ដូចជាម៉ោង សារ ជាដើម។ ស្មាតហ្វូននេះ ដំណើរការនូវបន្ទះឈីប MediaTek Dimensity 7050 5G octa-core chipset ជាមួយនឹងដំណើរការ 6nm។ 

ស្មាតហ្វូននេះមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ។ ស្មាតហ្វូននេះ អាចបង្កើនល្បឿនលឿនសម្រាប់ការងារ multitasking កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់បំផុត។ ស្មាតហ្វូន DOOGEE S200 Max នេះមានកាមេរ៉ា 108MP AI និងកាមេរ៉ាខាងមុខទំហំ 32MP selfie សម្រាប់ថតរូបភាព Selfie បានច្បាស់។ ស្មាតហ្វូន DOOGEE S200 Max មានតម្លៃលក់ $447.99៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍