no-alternative title
no-alternative title

ថេប្លេតស៊េរីថ្មី Xiaomi Pad 8 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite

យោងតាមរបាយការណ៌ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Xiaomi 17 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែនេះហើយ។ នៅថ្ងៃនេះ តាមរយៈការបង្ហាញនៅក្នុង Poster ថ្មីមួយ ក៏មានការទម្លាយអំពីថេប្លេត Xiaomi Pad 8 Series ដែលអាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Xiaomi 17 ផងដែរ។ ខណៈពេលដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ថេប្លេត Pad 8 Series នេះ ត្រូវបានគេរំពឹងថា អាចនឹងមាន 2 ម៉ូដែល រួមមាន Pad 8 និង Pad 8 Pro។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ ពេលនេះ ថេប្លេត Xiaomi Pad 8 Pro ក៏បង្ហាញខ្លួននៅលើ Geekbench ផងដែរ។ តាមរយៈរូបភាព Poster នោះ ថេប្លេត Xiaomi Pad 8 Series នេះនឹងអេក្រង់ទំហំ 11.2-អ៊ីង ហើយនិងមានគែម Bezelsនៅជុំវិញមានកម្រ៉ាស់ស្តើង។ ស្រដៀងគ្នាទៅនឹងថេប្លេត Pad 7 series កាលពីឆ្នាំមុននេះ ថេប្លេត Xiaomi Pad 8 និង Pad 8 Pro នឹងមានអេក្រង់ទំហំដូចគ្នា។ ថេប្លេត Pad 8 series នេះ នឹងដំណើរការនូវ HyperOS 3 នៅលើ Android OS ។ ថេប្លេតនេះ នឹងភ្ជាប់មកជាមួយនឹង Accessories ជាច្រើនទៀតដូចជា Keyboard និងប៊ិក Stylus ផងដែរ។

 

សម្រាប់ថេប្លេត Xiaomi Pad 8 Pro ដែលបានបង្ហាញខ្លួននៅលើបញ្ជីនៃ Geekbench កាលពីពេលថ្មីៗនេះ គឺមានលេខម៉ូដែល 25091RP04C ហើយនៅក្នុងបញ្ជីនេះ ក៏មានការទម្លាយថា ថេប្លេត Pro Edition នេះ នឹងមានបន្ទះឈីប Snapdragon 8 Elite, 16GB និង Android 16។ ស្មាតហ្វូននេះ មានពិន្ទុ 2831 នៅក្នុងការតេស្ត single-Core និងពិន្ទុ 9260 ទៅលើការតេស្ត multi-core ។ 

គួរបញ្ជាក់ថា ស្មាតហ្វូន Xiaomi 17 series នឹងបង្ហាញខ្លួន នៅក្នុងប្រទេសចិន នៅថ្ងៃទី 26 ខែកញ្ញាខាងមុខនេះ ដែលស្មាត ហ្វូននេះ អាចនឹងនឹងមាន 3 ម៉ូឌែលគឺ  Xiaomi 17, Xiaomi 17 Pro និង Xiaomi 17 Pro Max ។ សម្រាប់ម៉ូដែល Pro នឹងមានអេក្រង់ទី ២ ធំនៅផ្នែកខាងក្រោយ។ ស្មាតហ្វូនទាំង 3 នេះនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍