no-alternative title
no-alternative title

បែកធ្លាយកាមេរ៉ានៅលើស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Pro និង Xiaomi 17 Pro Max

ប៉ុន្មានថ្ងៃនេះមានការទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 series ខណដែលការសម្ពោធស្មាតហ្វូនថ្មីនេះ នឹងមកដល់ឆាប់ៗនេះហើយ។ នៅថ្ងៃនេះមានដំណឹងថ្មីពីកាមេរ៉ាដែលនឹងមាននៅលើស្មាតហ្វូនជំនាន់ថ្មី  Xiaomi 17 Pro Max ថែមទៀតហើយ បន្ទាប់ពីម្សិលមិញនេះ គឺមានការបញ្ជាក់សមត្ថភាពរួចមក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយិងការបែកធ្លាយនៅពេលនេះ គឺបានបង្ហើបពីកាមេរ៉ាដែលមាននៅលើ Xiaomi 17 Pro Max ដោយបញ្ជាក់ពីការអាន់ដែតខ្លាំងសម្រាប់អ្នកដែកចូលចិត្តថតរូបជាមួយនិងស្មាតហ្វូន។ គួរបញ្ជាក់ផងដែរថា Xiaomi 17 Series ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅចុងខែនេះហើយ ដែលមានជម្រើស 3 ម៉ូដែលរួមមានដូចជា Xiaomi 17, 17 Pro និង 17 Pro Max ដោយស្មាតហ្វូនទាំងនេះ នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 ដូចគ្នា។ 

 

យោងតាមការបែកធ្លាយចុងក្រោយនេះបានអោយដឹងថា Xiaomi 17 Pro និង Xiaomi 17 Pro Max គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ f/1.67 និងមានការប្រើប្រាស់នូវឡែន ultrawide lens ដែលមានកម្រិត 17mm focal length ដែលមានការទ្រទ្រង់ដោយបច្ចេកវិទ្យាកាមេរ៉ា Leica ជំនួយទៅលើការផលិតរូបភាពបានកាន់តែអស្ចារ្យ ស្របពេលដែលក្រុមហ៊ុន Xiaomi ក៏មានការពង្រឹងទៅលើពណ៌ដែលមាននៅលើស្មាតហ្វូនថ្មីដូចគ្នា។

ភាពខុសគ្នារវាង Xiaomi 17 Pro និង Xiaomi 17 Pro Max គឺទៅលើ Telephoto ដោយនៅលើ Pro Max គឺមានសមត្ថភាពអាចហ៊្សូមបាន 5x optical zoom wider f/2.6 aperture ខណៈដែល Pro គឺប្រើប្រាស់នូវ f/3.0។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍