no-alternative title
no-alternative title

Honor 500 Series បង្កើតភាពភ្ញាក់ផ្អើលនៅព្រឹត្តិការណ៌កីឡា National Games នៅប្រទេសចិន

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៌ហ្គេមហែលទឹក 15th National Games នៅប្រទេសចិន កីឡាការនី Chen Yuxi ដែលជាម្ចាស់មេដាយមាស Olympic champion មិនត្រឹមតែនាំមកនូវមេដាយតែមួយនោះទេសម្រាប់ហ្វេនៗ ក្នុងនោះកីឡាការនីរូបនេះ ក៏បានបង្កើតភាពភ្ញាក់ផ្អើលនៅព្រឹត្តិការណ៌នេះផងដែរ ដោយក្នុងនោះកីឡាការនីរូបនេះបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Honor 500 Series សម្រាប់ការថតសែលហ្វីជាមួយក្រុមការងារ ក៏ដូចជាដៃគូររបស់ខ្លួនដែលបានប្រកួតនៅក្នុងកម្មវិធីនេះទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមរូបភាពខាងលើនេះ ត្រូវបានគេមើលឃើញថា មានការចែកចាយដោយ A Yong វិស្វករ Honor Performance Optimization R&D engineer ហើយរូបភាពនេះ មើលទៅគឺមានការឌីស្សាញផ្នែកខាងក្រោយស្ទើរតែដូចគ្នាជាមួយនិង iPhone Air អញ្ចឹងដែរ។ នៅលើម៉ូឌុលកាមេរ៉ាក្រោយនេះ គឺមានកាមេរ៉ាភ្លោះពីរគ្រាប់ ដែលមើលទៅដូចគ្នាជាមួយនិងគំនូសព្រាងដែលធ្លាប់បានចែកចាយនៅលើបណ្តាញអ៊ីនធើណែតកន្លងមកអញ្ចឹង។ 

តាមរបាយការណ៌កន្លងមក បានបង្ហាញថា Honor 500 Pro នឹងមានការឌីស្សាញដូចគ្នានេះដែរ ប៉ុន្តែមានការប្រើប្រាស់នូវកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានការពង្រឹងសមត្ថភាពចាប់រូបភាពកាន់តែខ្លាំង។ ប្រភពខាងលើនេះបន្តថា សម្រាប់ម៉ូដែលស្តង់ដារ Honor 500 គឺនឹងមានការប្រើប្រាស់បន្ទះឈីប Snapdragon 8s Gen 4 ខណៈដែលម៉ូដែល Pro ប្រហែលជាមានការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងមានថ្មទំហំប្រហែល 8,000mAh គាំទ្រជាមួយកម្លាំងសាក 100W charging support។

Honor 500 ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតជា ultra-wide។ សម្រាប់ម៉ូដែល Pro ក៏មានកាមេរ៉ាគោលទំហំ 200MP ដូចគ្នា និងមួយគ្រាប់ទៀតជា ultra-wide lens ប៉ុន្តែកាមេរ៉ាទីបីមានទំហំ 64MP Periscope Telephoto។ ស្មាតហ្វូនទាំងពីរនេះ នឹងមានអេក្រង់រាបស្មើរទំហំ 6.5 អ៊ីង កញ្ចក់ OLED កម្រិត 1.5K ល្បឿន 120Hz screen។ ស្មាតហ្វូននេះក៏មាន wireless charging និងបច្ចេកវិទ្យា IP68/69 ការពារទឹក និងធូលីផងដែរ។ Honor 500 series ត្រៀមប្រកាសចេញឆាប់ៗនេះហើយ បន្ទាប់ពីទទួលបាននូវការបញ្ជាក់នៅលើបញ្ជីជាច្រើនរួចមក។ 

 

ព័ត៌មានពាណិជ្ជកម្ម