
ក្រុមហ៊ុន Xpeng ទើបតែបញ្ចេញឡានប្រភេទ MPV ថ្មីរបស់ខ្លួនស្ថិតក្នុងគ្រួសារ X9 Series។ ឡាន MPV ម៉ូដែលថ្មីនេះ មានឈ្មោះថា Xpeng X9 Ultra ដែលជាប្រភេទឡានអគ្គិសនីសុទ្ធ ឬ Pure-electric vehicle MPV។ បើតាមការបង្ហាញនៅលើបញ្ចីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសចិនហៅកាត់ថា "MIIT" បានឲ្យដឹងថា Xpeng X9 Ultra មានបំពាក់មកជាមួយប្រព័ន្ធបន្ទះឈីបឆ្លាតវៃ Turing AI Chip ដែលអភិវឌ្ឍន៍ផលិតដោយ Xpeng ចំនួន 3 ដែលមានកម្រិតនៃភាពឆ្លាតវៃរហូតដល់ទៅ 2250 TOPS ឯណោះ។
ដោយក្នុងនោះបន្ទះឈីបពីរក្នុងបី គឺសម្រាប់គាំទ្រនូវមុខងារ VLA large model របស់រថយន្តដើម្បីដំណើរការនូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ឬ advanced driver-assistant system ចំនែកបន្ទះឈីបមួយផ្សេងទៀត គឺសម្រាប់គាំទ្រមុខងារ VLM large model ដើម្បីដំណើរការមុខងារប្រើប្រាស់បញ្ជាឆ្លាតវៃទូទៅនៅខាងក្នុងកាប៊ីន។

Xpeng X9 Ultra នឹងមកជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (two-wheel-drive) និងម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (All-wheel-drive) ដែលទទួលថាមពលទាញបង្វិលកង់ដោយពីកញ្ចប់អាគុយអគ្គិសនីប្រភេទ ternary lithium។ ចំពោះការឌីស្សាញផ្នែកខាងមុខរបស់ Xpeng X9 Ultra គឺត្រូវបានធ្វើការកែប្រែឡើងថ្មីនៅត្រង់ចង្កៀងកាត់អ័ព្ទ និងកាងខាងក្រោមដែលបង្ហាញពីសោភ័ណ្ឌភាព និងទំនើបភាព ហើយកាងផ្នែកខាងក្រោយក៏ត្រូវបានកែប្រែការឌីស្សាញថ្មីកាន់តែមានភាពប្រណិតទាក់ទាញផងដែរ។

Xpeng X9 Ultra មានប្រវែងតួរខ្លយន 5,316mm/ ទទឹង 1,988mm/ កំពស់ 1,785mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ ជាមួយគ្នានេះ Xpeng ក៏ផ្តល់ជូនអតិថិជននូវជម្រើសប្រើយ៉ាន់កង់ទំហំ 19-inch Low-drag wheel ឬ 20-inch multi-spoke wheel ថែមទៀតផង។
នៅលើឯកសាររបស់ MIIT បានបង្ហាញទៀតថា Xpeng X9 Ultra ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន 315សេះ រីម៉ូដែលប្រើម៉ូទ័រពីរអាចផលិតកម្លាំងបាន 315សេះ សម្រាប់ម៉ូទ័រមុខ និង 181 សេះ សម្រាប់ម៉ូទ័រក្រោយ។ ទាំងពីរជម្រើស ប្រើប្រាស់អាគុយ ternary lithium ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATB។ ទោះជាយ៉ាងណាសម្រាប់ថ្ងៃប្រកាសចេញលក់ផ្លូវការណ៍ ហើយនិងតម្លៃរបស់ Xpeng X9 Ultra ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ។

គួរឲ្យកត់សំគាល់ដែរថា បើយោងតាមសារព័ត៌មានចិន Cailian Press បានព្យាករណ៍ថា ក្រុមហ៊ុន Xpeng Motors នឹងទទួលបានប្រាក់ចំណូល 29.428 ពាន់លានយន់ ឬប្រមាណ 2.8 ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីបីឆ្នាំនេះ ដែលជាតួលេខមួយបង្ហាញថា Xpeng មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាំងការលក់ និងប្រាក់ចំណូលរបស់ខ្លួន៕





