no-alternative title
no-alternative title

Galaxy S26 និង Galaxy S26 Plus នឹងបំពាក់នូវសិនស័រកាមេរ៉ា 12MP Telephoto

យោងតាមការបែកធ្លាយជាច្រើន កាលពីដើមខែនេះ បាននិយាយអំពីប្រព័ន្ធកាមេរ៉ាដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ដោយមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការអាប់ដែតទៅលើមុខងារថតវីដេអូកាន់តែខ្លាំង។ នៅពេលនេះ មានរបាយការណ៍ថ្មីមួយទៀតហើយ ដោយម្តងនេះ គឺមានការទម្លាយអំពីកាមេរ៉ានៅលើស្មាតហ្វូន Galaxy S26 និង  S26 Plus វិញម្តង។ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ SmartPrix បានអោយដឹងថា ក្រុមហ៊ុន Samsung ប្រហែលជាមិនមានការផ្លាស់ប្តូរខ្លាំងទៅលើប្រព័ន្ធកាមេរ៉ាដែលមាននៅលើស្មាតហ្វូនប្រភេទ Non-Ultra នោះទេ សម្រាប់ពេលនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 និង Galaxy S26 Plus ទាំងពីរនេះ គឺនឹងមានសិនស័រ 50MP ultrawide ផងដែរ ប៉ុន្តែពេលនេះ អាចប្រហែលជារឿងមិនពិតនោះទេ ដោយសារតែការបែកធ្លាយថ្មីនេះ មានការបញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវកាមេរ៉ាទំហំត្រឹមតែ 12MP Sony IMX564 ultrawide ប៉ុណ្ណោះ ដែលកាមេរ៉ានេះ ក៏ធ្លាប់បានប្រើប្រាស់រួចហើយទៅលើស្មាតហ្វូនជំនាន់មុនៗនោះ។ ព័ត៌មានថ្មីនេះ ត្រូវបានទម្លាយចេញពីព័ត៌មាន Firmware ដែលរកឃើញដោយអ្នកទម្លាយ SmartPrix នេះ។ 

 

សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូនថ្មីនេះ អាចនឹងមានទំហំ 50MP បើទោះបីជាក្រុមហ៊ុន Samsung រំពឹងថា នឹងប្រើប្រាស់នូវ ISOCELL S5KGNG sensor ថ្មីក៏ដោយ។ សម្រាប់កាមេរ៉ា 3x telephoto គឺមានការបង្កើនពីទំហំ 10MP ទៅកាន់ 12MP តាមរយៈសិនស័រ Samsung ISOCELL S5K3LD។ យោងតាមពាក្យចចាមអារ៉ាមមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S26 Ultra ក៏នឹងប្រើប្រាស់នូវសិនស័រដូចគ្នាផងដែរ ទៅលើកាមេរ៉ា Telephoto នេះ។ 

ក្រៅពីកាមេរ៉ានៅក្នុង Firmware បែកធ្លាយនេះ ក៏មានការបញ្ជាក់ថា ជំនាន់ថ្មីស្មាតហ្វូន Galaxy S26 មានថ្មទំហំ 4300mAh ខណៈពេលដែលស្មាតហ្វូន Galaxy S26 Plus មានថាមពលថ្មទំហំ 4900mAh ដែលដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S25 series។ បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏ត្រៀមប្រើប្រាស់នូវ Advanced Professional Video (APV) codec របស់ខ្លួនទៅលើស្មាតហ្វូន S26 ផងដែរ។ សម្រាប់មុខងារនេះ គឺប្រើប្រាស់នៅលើស្មាតហ្វូន Ultra ហើយ អនុញ្ញាតអោយស្មាតហ្វូននេះអាចថតកម្រិត 4K ល្បឿន 60FPS ទៅលើកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ។ ស្មាតហ្វូន  Galaxy S26 series នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម