
នៅថ្ងៃនេះ GAC-Toyota ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាផលិតឡានអគ្គិសនី Toyota នៅលើទីផ្សារប្រទេសចិនបានធ្វើការបង្ហាញចេញនូវម៉ូដែល bZ7 ដែលឡានអគ្គិសនីសុទ្ធស្ថិតក្នុងត្រកូល mid-to-large-sized របរបស់ខ្លួននៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025។ សម្រាប់ម៉ូដែល bZ7 នេះគឺជាឡានទីពីរហើយបន្ទាប់ពី bZ3 ដែលផលិតដោយក្រុមវិស្វករ Toyota នៅប្រទេសចិន និងក្រុមហ៊ុន GAC គឺជាអ្នកដែលទទួលខុសត្រូវទៅលើថាមពលហើយនិងការមុខការប្រើប្រាស់នៅលើទីផ្សារប្រទេសចិន។
ជាមួយនិងវត្តមាន bZ7 គឺជាម៉ូដែលដំបូងរបស់ GAC និង Toyota ដែលមានការប្រើប្រាស់នូវប្រព័ន្ធកាប៊ីនរបស់ Huawei HarmonyOS cockpit និងមានការបំពាក់នូវសិនស័រ LiDAR សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរ។ និយាយពីទម្រង់នៃការរចនារបស់ Toyota bZ7 ត្រូវបានធ្វើឡើងតាមទម្រង់នៃការឌីស្សាញជារាង C-Shaped ពីខាងមុខដល់ក្រោយ ជាមួយផ្នែកខាងមុខបិទជិត ឬ Closed Front Face រំលេចជាមួយចង្កៀងបំភ្លឺរចនាបទស្លីម អូសកាត់ពីម្ខាងទៅម្ខាងនៃក្បាលរថយន្ត។ ជាការកត់សំគាល់ នៅលើដំបូលខាងមុខឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលនឹងគាំទ្រនូវប្រព័ន្ធជំនួយការបើបរកម្រិត ADAS ដែលប្រព័ន្ធនេះ គឺនឹងគាំទ្រដោយបច្ចេកវិទ្យា Huawei ADS advanced driving system ជាមួយប្រព័ន្ធប្រតិបត្តិការក្នុងកាប៊ីន Huawei HarmonyOS Cockpit system។

នៅផ្នែកចំហៀង bZ7 មានដៃទ្វារជាប្រភេទ semi-hidden door handle និងមានយ៉ាន់កង់ទំហំ 21-inch រចនាជាកាំរាយ ឬ Multi-spoke rims មានពណ៌ក្រម៉ៅ។ នៅផ្នែកខាងក្នុងរបស់ bZ7 ឃើញមានបំពាក់នូវអេក្រង់ទំហំធំនៅកណ្តាលជាអេក្រង់កម្សាន្ត អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត រីដៃចង្កូតមានការឌីស្សាញជាស្ទាយ three-spoke steering wheel និងនៅចន្លោះកណ្តាលកៅអីខាងមុខមានកន្លែងសម្រាប់សាកថ្មស្មាតហ្វូនឥតប្រើខ្សែ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរ។ រថយន្តអគ្គិសនី sedan ថ្មីនេះ មានដំបូលបើក panoramic sunroof ផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីកំលាំងម៉ូទ័រអគ្គិសនី និងទំហំថ្ម រួមនឹងព័ត៌មានលម្អិតផ្សេងទៀតរបស់ Toyota bZ7 នោះទេក្នុងពេលនេះ។
គួរបញ្ជាក់ថា នៅត្រីមាសដំបូងនៃឆ្នាំ 2025 នេះ ក្រុមហ៊ុនសម្ព័ន្ធមិត្ត Toyota-GAC លក់រថយន្តបានចំនួន 171,477 គ្រឿង និងបានលក់រថយន្តចំនួន 66,066 គ្រឿងនៅក្នុងខែមីនា ដែលធ្វើឲ្យកំណើននៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងប្រមាណ 19.3%។ បច្ចុប្បន្នម៉ាករថយន្ត bZ របស់ Toyota ដែលកំពុងមានវត្តមានលក់នៅទីផ្សារប្រទេសចិនមានពីរម៉ូដែល គឺ bZ3X និង bZ4X៕

ទាក់ទងជាមួយនិងកម្លាំងវិញ នៅលើឡាន Toyota bZ7 នេះ គឺមានគាំទ្រដោយប្រព័ន្ធ Huawei DriveONE electric drive system ដែលមានកម្លាំងសរុប 207 kW (278 សេះ) ទ្រទ្រង់ដោយអាគុយ CALB lithium-iron phosphate batteries និងរត់បានល្បឿនលឿនបំផុត 180 km/h។ តាមឯកសារដែលបង្ហាញនេះ បញ្ជាក់ថា GAC Toyota bZ7 នឹងមានអាគុយ 2 ជម្រើស គឺ 88.13 kWh និង 71.35 kWh។ សម្រាប់ 88.13 kWh សាកពេញម្តងរត់តាមស្តង់ដារ CLTC range បានចម្ងាយ 680km, 700km និង 710km។ រីឯអាគុយទំហំ 71.35 kWh រត់បាន 600 km។ bZ7 ត្រូវគេរំពឹងថា នឹងមានលក់ជាផ្លូវការឆ្នាំនេះហើយ។





