
Great Wall Motor ឬ GWM ដែលជាក្រុមហ៊ុននៃរថយន្តម៉ាកម៉ាក Tank បានធ្វើការប្រកាសចេញលក់ឡាន off-road ម៉ូដែលពិសេស Tank 300 Polar Edition នៅក្នុងទីផ្សារប្រទេសចិន ដោយមានតម្លៃចាប់ពីខ្ទង់ $32,400 ដល់ $35,000។ ឡាន off-road ម៉ូដែល Limited Edition នេះ ត្រូវបានក្រុមហ៊ុធ្វើការឌីស្សាញឡើងសម្រាប់អ្នកជំនាញក្នុងការបើកនៅក្នុងលក្ខខណ្ឌបរិយាកាសធ្ងន់ធ្ងរ និងអ្នកចូលចិត្តបើកបរលើផ្លូវលំបាក off-road។ Tank 300 Polar Edition ត្រូវបានក្រុមហ៊ុនផលិតក្នុងចំនួនកំណត់ គឺមានត្រឹមតែ 300 គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។
Tank 300 Polar Edition មានលក្ខណៈពិសេសលើផ្នែករចនាប្លែកពីម៉ូដែល Tank 300 ធម្មតា ដោយវាត្រូវបានរចនាឡើងជាមួយពណ៌ទឹកក្រូច ឬ “Polar Orange” រួមផ្សំជាមួយនឹងស្ទីគ័របិទតួរថយន្ត “Polar Edge” និងផ្លាកសញ្ញា “Polar Glory” នៅលើកាងខាងមុខ។ នៅខាងក្នុងមានត្រា “Polar Imprint” នៅលើខ្នើយក្បាលកៅអីផងដែរ។ Tank 300 Polar Edition មានជម្រើសបី Package ផ្សេងគ្នា ដូចជា Winter guardian package, Snow conqueror package និង Escape escort package។

ដោយម៉ូដែល Escape escort package មានសមត្ថភាពអាចអូសសណ្តោងទំងន់បាន 2.4 តោន។ ឡាន off-road ម៉ូដែលពិសេសនេះ មានតួរខ្លួនប្រវែង 4,760mm/ទទឹង 1,930mm/ កំពស់ 1,903mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយមានប្រវែអ 2,750mm។
Tank 300 Polar Edition មានជម្រើសប្រើម៉ាស៊ីនសាំង 2.0T កម្លាំង 224 សេះ និងកម្លាំងរមួល 387N.m ហើយនិងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត 2.4T កម្លាំង 184 សេះ និងកម្លាំងរមួល 490N.m។ ទាំងម៉ាស៊ីនសាំង 2.0T និងម៉ាស៊ូត 2.4T បានភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 9-វគ្គ ដែលផ្តល់នូវអនុភាពកម្លាំងខ្លាំងក្នុងការបើកបរលើផ្លូវ off-road និងជាពិសេស វាក៏មានប្រព័ន្ធចាក់ប៉ុងមុខក្រោយ front and rear differential locks, ប្រព័ន្ធ part-time four-wheel drive system, និងមុខងារ Tank Turn ដែលជាជំនួយក្នុងការបង្កើននូវអនុភាពកាន់តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការបើកបរនៅលើផ្លូវលំបាកៗ tight off-road។
ចំពោះការរៀបចំផ្នែកកាប៊ីនខាងក្នុងរបស់ Tank 300 Polar Edition ក៏មានភាពទំនើបនិយមខ្លាំងផងដែរ ដោយក្នុងនោះរួមមានការបំពាក់នូវអេក្រង់កម្សាន្តទំហំ 14.6-inch រួមនិងអេក្រង់បង្ហាញព័ត៌មាន full-LCD Instrument Cluster ទំហំ 12.3-inch, ដៃចង្កូតរចនាមានកាំពីរជាមួយការបំពាក់នូវប្រព័ន្ធបញ្ជាមុខងារមួយចំនួននៅលើដៃចង្កូតផ្ទាល់ ហើយក្នុងក៏មានប្រព័ន្ធថែម-ថយលេខ electronic column shifter ផងដែរ។

ប្រព័ន្ធដំណើរការបញ្ជាមុខងារទូទៅខាងក្នុងកាប៊ីនត្រូវបានដំណើរការដោយប្រតិបត្តិការ GWM Coffee OS គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155, មានប្រព័ន្ធភ្ជាប់សេវា 4G, ប្រព័ន្ធបញ្ជាដោយសំឡេង 4 តំបន់ four-zone voice recognition, មុខងារច្រៀងខារ៉ាអូខេ in-car KTV, មុខងារភ្ជាប់បញ្ជាពីចម្ងាយតាមរយះទូរស័ព្ទដៃ រួមនឹងប្រព័ន្ធមុខងារប្រើប្រាស់ទំនើបៗជាច្រើនផ្សេងទៀត៕





