no-alternative title
no-alternative title

Galaxy S26 Ultra មានការបញ្ជាក់វិញ្ញាបនបត្រពី FCC ជាមួយនឹងការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើន!

និយាយពីស្មាតហ្វូនស៊េរីថ្មី Galaxy S26 Ultra របស់ក្រុមហ៊ុន Samsung មានការបែកធ្លាយព័ត៌មានពាក្យចចាមអារ៉ាមអស់រយៈពេលជាច្រើនខែមកហើយ។ មានសំណួរមួយដែលសួរថា តើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់ផ្តាច់មុខទៅលើបន្ទះឈីប Snapdragon ជំនាន់ចុងក្រោយបំផុត ឬការវិលត្រឡប់ទៅកាន់ការប្រើប្រាស់នូវយុទ្ធសាស្រ្តបន្ទះឈីប Snapdragon និង Exynos ដូចមុន។ នៅពេលនេះ យើងទទួលបានចម្លើយច្បាស់ហើយ ក្រោយពេលដែលស្មាតហ្វូននេះ បង្ហាញខ្លួននៅលើបញ្ជីនៃ FCC ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មីដែលមានលេខម៉ូដែល SM-S948B និង SM-S948U បានបង្ហាញខ្លួននៅលើ FCC database ហើយស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra។ សម្រាប់ឈ្មោះកូដនៃបន្ទះឈីបថ្មីដែលមាននៅលើស្មាតហ្វូននេះ គឺជា SM8850 ដែលអាចជាបន្ទះឈីប Snapdragon 8 Elite Gen 5។ បន្ថែមពីនេះ សម្រាប់តួអក្សរ “B” អាចសំដៅទៅលើស្មាតហ្វូនប្រភេទ Global/Unlocked version ខណៈពេលដែល “U” អាចសំដៅទៅលើស្មាតហ្វូន US Version។

 

សូមជំរាបថា សម្រាប់ស្មាតហ្វូនប្រភេទ Ultra គឺប្រើប្រាស់តែបន្ទះឈីប Snapdragon ប៉ុណ្ណោះ អស់ពេលជាច្រើនជំនាន់មុនហើយ ខណៈពេលដែលស្មាតហ្វូនប្រភេទ Standard និង Plus Series គឺប្រើប្រាស់នូវបន្ទះឈីប Exynos និង Snapdragon ។ បើមើលទៅលើការបែកធ្លាយថ្មីៗនេះ នៅលើបញ្ជីរបស់ Benchmark បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 និង S26+ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ស្ទើរតែគ្រប់ប្រទេសទាំងអស់ លើកលែងតែចេញពីប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ  ដែលក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2600 ជំនួសវិញ។

សម្រាប់ពេលនេះ នៅលើបញ្ជីរបស់ FCC បានបញ្ជាក់ទៀតថា ស្មាតហ្វូនប្រភេទ Flagship នៅក្នុងឆ្នាំ 2026 នេះ នឹងប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm នៅគ្រប់ទីផ្សារទាំងអស់៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍