no-alternative title
no-alternative title

ការលេងហ្គេមនៅលើ Huawei Mate 80 RS នាំមុខស្មាតហ្វូនជាច្រើន ប្រើប្រាស់ឈីប Snapdragon 8 Elite Gen 5

បើទោះបីជាមានការប្រកួតប្រជែងជាច្រើនទៅលើបន្ទះឈីបក៏ដោយ ស្មាតហ្វូន Huawei Mate 80 RS ដែលបានបង្ហាញវត្ត មានថ្មីៗនេះ ត្រូវបានគេមើលឃើញថា បានក្លាយជាគូប្រជែងជាមួយនឹងស្មាតហ្វូនលំដាប់ Flagships ជាច្រើន ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5។ មើលទៅលើបញ្ជី Gaming Performance + Video Call Temperature ថ្មីៗនេះ គឺមានការបង្ហាញចេញនូវសមត្ថភាពរបស់ស្មាតហ្វូនកំពូលៗជាច្រើនសម្រាប់ឆ្នាំ 2025 នេះ ដែលនៅក្នុងនោះក៏មានស្មាតហ្វូន iPhone 17 និង OnePlus 15 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាគច្រើនស្មាតហ្វូនទាំងនេះ គឺមានការបំពាក់នូវបន្ទះឈីប 3nm ក្នុងនោះមានដូចជា A19 Pro របស់ក្រុមហ៊ុន Apple ហើយនិងឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm រួមនិងបន្ទះឈីប Dimensity 9500 របស់ក្រុមហ៊ុន MediaTek។ សម្រាប់ស្មាតហ្វូន Huawei Mate 80 RS Ultimate Design បំពាក់នូវបន្ទះឈីប Kirin 9030 Pro ពេលនេះ ក៏បានឈរនៅចំណាត់ថ្នាក់កំពូលទៅលើការតេស្ត gaming performance + video call temperature ផងដែរ។

ផ្អែកតាមអ្នកទម្លាយរូបនេះ ដែលបានធ្វើការតេស្តស្មាតហ្វូនជំនាន់ថ្មីនេះ ជាមួយនឹងហ្គេម Genshin Impact និងធ្វើវីដេអូខលប្រហែលជា 30 នាទី។ ស្មាតហ្វូនម៉ូដែលថ្មី Mate 80 RS នេះ គឺមានកម្រិត Frame rate ខ្ពស់នៅក្នុងការលេងហ្គេម ហើយ មិនធ្លាក់ទៅលើគុណភាពរូបភាពនោះទេ។ សម្រាប់សីតុណ្ហភាពនៃតួខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 RS នេះគឺកើនឡើងដល់ទៅ 41.9°C និងប្រើប្រាស់ថាមពល 5.14W ហើយសម្រាប់ frame rate ជាមធ្យមរបស់វាគឺ  54.47 frames ។

 

សម្រាប់ស្មាតហ្វូន Mate 80 Pro Max ជាប់លេខ 2 ដែលមាន Frame Rate ជាមធ្យម គឺអាចដំណើរការបាន 54.94 frames និងកំដៅ 42°C ហើយប្រើប្រាស់ថាមពល5.46W។ ក្រៅពីហ្គេម Genshin Impact នេះ អ្នកទម្លាយរូបនេះ ក៏បានលេងហ្គេម  Honor of Kings ទៅលើស្មាតហ្វូនទាំងពីរនេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Mate 80 RS ប្រើប្រាស់ថាមពល 3.7W នៅក្នុងសីតុណ្ហភាព 34.9°C ។ 

ទន្ទឹមនឹងនេះផងដែរ ទៅលើស្មាតហ្វូន Pro Max មានពិន្ទុ 98.6 Single-Frame, 1% Low Frame Rate ជាមួយនឹងថាមពល  3.14W និងសីតុណ្ហភាព 36.1°C ។ សម្រាប់បន្ទះឈីប  Kirin Pro ថ្មីរបស់ក្រុមហ៊ុន Huawei នេះ ក៏ខ្លាំងមិនចាញ់បន្ទះឈីប Snapdragon 8 Gen 5 នោះទេ នៅក្នុងការតេស្តទៅលើ performance និងការប្រើប្រាស់ថាមពលនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍