
នៅពេលនេះ ក្រុមហ៊ុន Qualcomm បានប្រកាសទិញយកក្រុមហ៊ុន Augentix ដើម្បីធ្វើការពង្រីកបច្ចេកវិទ្យារបស់ខ្លួនទៅកាន់ប្រព័ន្ធ Surveillance Ecosystem ឆ្លាតវៃរបស់ខ្លួនថែមទៀតហើយ។ សូមជំរាបថា ក្រុមហ៊ុន Qualcomm មានការចាប់អារម្មណ៍ខ្លាំងទៅលើការពង្រឹងទៅលើសមត្ថភាពនៃផ្នែក Hardware សម្រាប់ Qualcomm Insight platform របស់ខ្លួនជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យា AI កម្រិតខ្ពស់ ប្រព័ន្ធសុវត្ថិភាព និងតម្រូវការនៃហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃដែលមានការកើនឡើងនៅក្នុងប្រទេសឥណ្ឌា។
តាមរយៈការទិញយកនេះ ក្រុមហ៊ុន Qualcomm មានគោលដៅនៅក្នុងការពង្រឹកទៅលើភាពឆ្លាតវៃនៃកាមេរ៉ារបស់ខ្លួនជាមួយនឹងដំណោះស្រាយជាច្រើនចាប់ពី Imaging Systems កម្រិតទាបដល់កម្រិតខ្ពស់ នៅលើហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈ Enterprise & Public។ សារៈសំខាន់ជាយុទ្ធសាស្រ្តនៃភាពជាដៃគូនេះ គឺបានឆ្លុះបញ្ជាំងអំពីគោលបំណងរបស់ក្រុមហ៊ុន Qualcomm នៅក្នុងប្រទេសឥណ្ឌា នៅក្នុងការពង្រឹងទៅលើប្រសិទ្ធិភាព ការវាស់ទៅលើភាពរឹងមាំនៃទិន្នន័យ និងការវិភាគ AI កម្រិតខ្ពស់ថែមទៀត។
.jpg)
គួរបញ្ជាក់ថា ក្រុមហ៊ុន Augentix បានបង្កើតឡើងនៅក្នុងឆ្នាំ 2014 មានឈ្មោះល្បីល្បាញដោយសារតែប្រព័ន្ធវីដេអូ System ដែលប្រើប្រាស់ថាមពលតិច និងកម្រិតភាពច្បាស់ខ្ពស់ហើយនិងសក្តិសមក្នុងការប្រើប្រាស់ទាំងអតិថិជនទូទៅ និងក្រុមហ៊ុនសហគ្រាស ហើយអាចភ្ជាប់ទៅនឹងកាមេរ៉ាជាច្រើនម៉ូដែលនៅលើទីផ្សារថែមទៀត។ ការរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យា Qualcomm Insight platform នេះ គឺនឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយភាពជឿជាក់ ការពង្រីកកាន់តែធំជាងមុន និងបច្ចេកវិទ្យា AI នៅក្នុងប្រទេសឥណ្ឌា និងទីផ្សារបរទេសផងដែរ ៕





