no-alternative title
no-alternative title

GWM បញ្ចេញ Haval H9 Crossing Edition បំពាក់ធុងសាំងចំណុះ 131 លីត្រ និងមានតម្លៃជាង 3 ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត GWM ឬ Great Wall Motor បានធ្វើការប្រកាសចេញលក់រថយន្ត off-road ម៉ូដែលថ្មីមួយទៀតក្នុងស្រឡាយ Haval Series ម៉ូដែល Haval H9 Crossing Edition នៅក្នុងទីផ្សារប្រទេសចិនជាផ្លូវការណ៍។ Haval H9 Crossing Edition មានតម្លៃ $36,100 ហើយក្រុមហ៊ុនក៏បានធ្វើការលក់បញ្ចុះតម្លៃក្នុងចំនួនមានកំណត់នៅត្រឹម $32,600 តែប៉ុណ្ណោះ។ សម្រាប់ម៉ូដែល Haval H9 Crossing Edition នេះ មានការឌីស្សាញផ្នែកខាងក្រៅជាមួយពណ៌ប្រផេះ ដែលគេនិយមហៅថាពណ៌ស៊ីម៉ង់ និងប្រើប្រាស់យ៉ាន់កង់ខ្នាត R18 ជាមួយសម្បកកង់ខ្នាត 265/65 ប្រភេទ all terrain tyres។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Haval H9 Crossing Edition ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងសាក់ស៊ីប្រភេទ body-on-frame SUVs ដែលមានបណ្តោយតួរខ្លួនប្រវែង 5,070mm/ទទឹង 1,976mm/ កំពស់ 1,960mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,850mm។ ម៉ូដែល Crossing Edition ថ្មីនេះ បំពាក់មកជាមួយម៉ាស៊ីនម៉ាស៊ូត 2.4-litre turbocharged diesel ដែលអាចផលិតកម្លាំងបាន 137kW និងកម្លាំងបង្វិល 490N.m ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 9-វគ្គ និងមានប្រព័ន្ធជំនួយការបើកបរប៉ុងពីរ BorgWarner TOD on demand four wheel drive system រួមជាមួយប្រព័ន្ធចាក់សោរប៉ុងមុខ ឬប៉ុងក្រោយ front and rear locking differentials ផងដែរ។ 

ចំនែកម៉ូដែលប្រើម៉ាស៊ីនសាំងវិញ ត្រូវបានបំពាក់មកជាមួយធុងផ្ទុកសាំងចំនួនពីរដែលមានលទ្ធភាពអាចផ្ទុកសាំងបានចំណុះ 131 លីត្រ ហើយការចាក់សាំងពេញធុងទាំងពីរម្តងអាចបើកបរបានចម្ងាយផ្លូវដល់ 1,400 គីឡូម៉ែត្រអាស្រ័យលើលក្ខខណ្ឌបើកបរ និងស្ថានភាពផ្លូវជាក់ស្តែង។ បើធៀបនឹងម៉ូដែល Haval H9 Warrior Edition ម៉ូដែល Crossing Edition បានបន្ថែមនូវមុខងារបើកបរថ្មីចំនួនពីរ rock-mode និង expert-mode។ បន្ថែមពីនេះ វាក៏មានបំពាក់នូវប្រព័ន្ធភ្លើងបំភ្លឺលើដំបូល ប៉ុន្តែ ក៏មានការដកចេញនូវមុខងារមួយចំនួនវិញផងដែរដូចជាមុខងារជំនួយការចូលចត Parking assist, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ambient lighting និងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេជាដើម។ 

Haval H9 Crossing Edition មានជម្រើសម៉ូដែលមាន 5-កៅអី និង 7-កៅអី ដោយកៅអីនៅជួរមុខមានមុខងារខ្យល់ត្រជាក់ កម្តៅកៅអី និងម៉ាស្សា ខណៈកៅអីជួរទីពីរមានមុខងារខ្យល់ត្រជាក់ និងកម្តៅកៅអី។ ផ្នែកកាប៊ីនមានដំឡើងមកជាមួយអេក្រង់កម្សាន្តទំហំ 14.6-inch ជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch ជាមួយចង្កឹះលេខឌីស្សាញជា sculpted gear selector។ ទៅលើប្រព័ន្ធជំនួយការបើកបរវិញ Haval H9 Crossing Edition មានមកជាមួយប្រព័ន្ធជំនួយកម្រិត Level 2 automated functions និងប្រព័ន្ធ forward facing driving recorder៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍