
ក្រុមហ៊ុន Subaru បានធ្វើការប្រកាសចេញឡានអគ្គិសនីប្រភេទ SUV Crossover ម៉ូដែល Uncharted ឆ្នាំ 2026 កាលពីដើមឆ្នាំ 2025 នេះ ហើយនៅពេលនេះក្រុមហ៊ុនបានប្រកាសថា ឡានអគ្គិសនីស៊េរីថ្មីនេះនឹងទៅដល់ហាងលក់រាយនៅដើមឆ្នាំក្រោយ 2026 ជាមួយតម្លៃខ្ទង់ $34,995។ តម្លៃនេះ គឺបង្ហាញថារថយន្តអគ្គិសនីស៊េរីថ្មីមានតម្លៃទាបជាងម៉ូដែល Solterra ដល់ទៅ $3,500 និងមានតម្លៃទាបជាងរថយន្ត Trailseeker ដែលនឹងចេញលក់ឆាប់ៗនេះខ្ទង់ $5,000។ Subaru Uncharted 2026 មានជម្រើសបីម៉ូដែល គឺ Premium FWD, Sport និង GT។
ម៉ូដែល Premium FWD គឺជារថយន្ត Subaru ដែលមានប្រព័ន្ធបើកបរកង់មុខ ឬ Front-wheel-drive ដំបូងគេដែលបានលក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍។ រថយន្តអគ្គិសនី Subaru ម៉ូដែលថ្មីនេះ មានការរចនាបែបទាន់សម័យដែលស្ទើរតែដូចគ្នាបេះបិទទៅនឹង Toyota C-HR។ Subaru Uncharted 2026 មានការឌីស្សាញផ្នែកខាងមុខជាមួយការបំពាក់ភ្លើងមុខ LED ប្រណិត, ផ្លិតជូតទឹកភ្លៀងបំពាក់សែនស័រ និងប្រព័ន្ធភ្លើងនៅលើទ្វារ។ រថយន្ត crossover ស៊េរីថ្មីនេះមានកម្ពស់ពីផ្ទៃដីកម្ពស់ 208 មីលីម៉ែត្រ និងប្រើយ៉ាន់កង់យ៉ាន់ស្ព័រប្រភេទដែក alloy wheels ទំហំ 18-inch ពណ៌ខ្មៅរលោង។

នៅខាងក្នុងកាប៊ីនមានបំពាក់អេក្រង់បង្ហាញព័ត៌មាន Digital instrument Cluster ទំហំ 7-inch និងអេក្រង់កម្សាន្តទំហំ 14-inch អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay។ ប្រព័ន្ធប្រអប់លេខឌីស្សាញបែប rotary shifter និងកន្លែងសាកស្មាតហ្វូនទូរស័ព្ទឥតខ្សែចំនួនពីរកន្លែង។ កៅអីជួរខាងមុខអាចសេរេបាន 10 របៀប សម្រាប់កៅអីអ្នកបើកបរ។ Subaru Uncharted 2026 មានប្រព័ន្ធភ្លើងបំភ្លឺ ambient lighting, ចង្កូតស្បែក និងប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់។ បន្ថែមបីនេះ Uncharted 2026 ក៏មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេង 6 គ្រាប់ និងប្រព័ន្ធសោរ Digital key technology ផងដែរ។
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ Subaru Uncharted 2026 គាំទ្រដោយប្រព័ន្ធ EyeSight driver assistance system ដែលប្រព័ន្ធនេះមានមកជាមួយមុខងារពិសេសៗដូចជា Adaptive Cruise Control, Front/Rear Cross Traffic Alert, Lane Departure Prevention, Proactive Driving Assist, Road Sign Assist, Emergency Steering Assist, Blind-Spot Monitor និង Safe Exit Assist…ជាដើម។

Subaru Uncharted 2026 បំពាក់កញ្ចប់ថ្មទំហំ 74.7kWh ផ្តល់ថាមពលទៅកាន់ម៉ូទ័រអគ្គិសនីមួយផ្នែកខាងមុខដែលអាចបង្កើតកម្លាំង 221 សេះ និងកម្លាំងរមួល 224PS។ សម្រាប់ការសាកថ្មមួយពេញម្តងវិញ គឺអាចកាន់បើកបរបានចម្ងាយ 483km ហើយនៅពេលថាមពលថ្មចុះខ្សោយអ្នកម្ចាស់ Uncharted 2026 អាចប្រើរន្ធសាកភ្លើង NACS Port និងឆ្នាំងសាក DC Fast Charger ដែលសាកចូលពី 10% ទៅ 80% ប្រើពេលតែ 28 នាទី។
សម្រាប់ម៉ូដែល Subaru Uncharted 2026 Sport មានតម្លៃខ្ទង់ $39,795។ ម៉ូដែល Sport មានការរៀបចំការឌីស្សាញផ្នែកខាងក្រៅ និងផ្នែកដំបូលខាងក្រោយ។ ជាមួយគ្នានេះ អតិថិជនអាចធ្វើការជ្រើសរើសការ Upgraded ផ្នែកកាប៊ីនជាមួយ StarTex upholstery និងដៃចង្កូតស្បែកមានមុខងារកំដៅ។ Uncharted 2026 Sport ដំណើរកាដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ dual-motor all-wheel drive system ដែលអាចផលិតកម្លាំងបាន 338 សេះ និងកម្លាំងរមួល 343PS។

ម៉ូដែលនេះ អាចបើកបរបានចម្ងាយ 459km នៅពេលសាកភ្លើងពេញម្តង។ ម៉ូដែលនេះ ក៏មានកៅអីជួរមុខអាចសេរេបាន 8 របៀប និង memory seat សម្រាប់កៅអីអ្នកបើក។ សម្រាប់ម៉ូដែល mid-level crossover ក៏មានប្រព័ន្ធជំនួយការបើកបរ driver assistance system ដែលរួមមាន Lane Change Assist, Traffic Jam Assist, និង Surround View Monitor ជាដើម។

ចំនែកម៉ូដែល Uncharted 2026 GT មានតម្លៃខ្ទង់ $43,795។ ម៉ូដែលនេះ មានដំបូលបើក panoramic glass roof, យ៉ាន់កង់ទំហំ 20-inch និងកៅអីក្តៅត្រជាក់ទាំងកៅអីខាងមុខ និងខាងក្រោយ រួមនឹងប្រព័ន្ធបំពងសំឡេង Harman Kardon Premium audio system ចំនួន 11 គ្រាប់ និងប្រព័ន្ធកញ្ចក់មើលក្រោយប្រភេទ digital rearview mirror ភ្ជាប់ជាមួយមុខងារ HomeLink៕





