no-alternative title
no-alternative title

Dongfeng ចេញលក់ឡានប្រណិត Voyah Passion L PHEV ជិះបាន 1,400km នៅក្នុងតម្លៃខ្ទង់ 3 ម៉ឺនដុល្លារ

 

Voyah ដែលជាម៉ាកយីហោរថយន្តប្រណិតមួយស្ថិតក្រោមដំបូលក្រុមហ៊ុន Dongfeng បានធ្វើការប្រកាសចេញលក់ឡានប្រភេទ Plug-in-hybrid luxury sedan ម៉ូដែល Passion L នៅទីផ្សារប្រទេសចិន ជាមួយជម្រើសពីរស៊េរីផ្សេងគ្នាមានតម្លៃចាប់ពីខ្ទង់ $39,600 ទៅ $43,800។ Voyah Passion L PHEV ជាប្រភេទរថយន្ត mid-to-large sedan ដែលមានបណ្តោយតួរខ្លួនប្រវែង 5,125mm/ទទឹង 1,985mm/ កំពស់ 1,522mm ឬ 1,505mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,010mm ហើយនិងមានទំងន់រថយន្តសរុប 2,370 គីឡូក្រាម។ Passion L PHEV មានជម្រើស 6 ពណ៌។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រថយន្តប្រណីតមួយស៊េរីថ្មីនេះ ប្រើប្រាស់ប្រព័ន្ធសាក់ស៊ីជាប្រភេទលោហៈធាតុអាលុយមីញ៉ូម ឬ all-aluminum chassis ដែលមានផ្នែកខាងមុខគាំទ្រដោយប្រព័ន្ធទប់លំនឹង double-wishbone និងផ្នែកខាងក្រោយមានប្រព័ន្ធដំណើរការឯករាជ្យ five-link independent suspension។

ជាពិសេសកង់ផ្នែកខាងក្រោយអាចបត់រេតាមចង្កូតបានក្នុងកម្រិតមុំ 10 ដឺក្រេ និងប្រព័ន្ធប៊ូម air suspension ដែលអាចលើកកំពស់បាន 65mm រួមទាំងមានរបាំងដែកការពារ CDC dampers ថែមទៀតផង។ Voyah Passion L PHEV គាំទ្រដោយប្រព័ន្ធជំនួយការបើកបរ Huawei Qiankun ADS 4.0 ដែលសហការដំណើរការប្រព័ន្ធដោយសែនស័រ Lidar នៅលើដំបូលចំនួន 192-line, សែនស័រ 4D millimeter-wave radar 3 គ្រាប់, កាមេរ៉ាចំនួន 11 គ្រាប់ និង ultrasonic radar ចំនួន 12 គ្រាប់។ 

រថយន្តប្រណិតនេះ គាំទ្រដំណើរការដោយប្រព័ន្ធថាមពលកម្រិត 800V និងប្រព័ន្ធ Plug-in-hybrid ដែលគាំទ្រដំណើរការនៅលើម៉ាស៊ីន 1.5T រួមសហការដោយម៉ូទ័រអគ្គិសនីពីរ។ Passion L ថ្មីនេះ មានធុងសាំងដែលអាចផ្ទុកបាន 51 លីត្រ។ ចំពោះម៉ាស៊ីន Hybrid 1.5T របស់ Voyah Passion L អាចផលិតកម្លាំងបាន 141 សេះ និងកម្លាំងបង្វិល 220N.m។ ចំនែកម៉ូទ័រអគ្គិសនីទាំងពីរវិញ ក្នុងនោះម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន 201hp/300N.m ខណៈម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន 308hp/395N.m។

សម្រាប់កញ្ចប់អាគុយបំពាក់នៅលើ Voyah Passion L គឺមានទំហំ 63kWh ប្រភេទ ternary lithium battery ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 410km ហើយប្រសិនបើគូបជាមួយនឹងម៉ាស៊ីនចាក់សាំងពេញម្តងទៀត គឺជាបើកបានចម្ងាយដល់ 1,400km ជាមួយកម្រិតស៊ីសាំងតិចបំផុតត្រឹម 0.17L/100km ប៉ុណ្ណោះ។ ឡាន Plug-in-hybrid នេះ ក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកម្រិត 5C Fast Charging ផងដែរ ដោយការសាកពីកម្រិត 20% ទៅ 80%  ប្រើពេលប្រមាណជា 12 នាទីប៉ុណ្ណោះ។

ផ្នែកកាប៊ីនខាងក្នុងរបស់ Voyah Passion L ក៏មានការឌីស្សាញបែបទំនើបប្រណិតជាមួយការរំលេចដោយឈើប្រណិត និងស្បែកគុណភាពខ្ពស់។ ជាមួយគ្នានេះ ក៏មានការបំពាក់មកនូវអេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំ 16.1-inch កម្រិតបង្ហាញ 3K គាំទ្រដំណើរការដោយ Huawei HarmonySpace 5 Intelligent cockpit system, អេក្រង់បង្ហាញព័ត៌មាន LCD Display ទំហំ 10.25-inch, ប្រព័ន្ធ AR-HUD ទំហំ 39-inch, អេក្រង់ LCD ទំហំ 8-inch សម្រាប់កៅអីជួរក្រោយ, កន្លែងសាកស្មាតហ្វូនឥតខ្សែកម្លាំង 50W និងទូរទឹកកកចំណុះ 6.6L ដែលមានកម្រិតភាពត្រជាក់ពី -6 ដល់ 50 អង្សាសេផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍