no-alternative title
no-alternative title

វត្តមានស្មាតហ្វូនអេក្រង់បត់ 'iPhone Fold' នឹងក្លាយជាម៉ូដែលថ្មីដែលជម្រុញទីផ្សារខ្លាំងបំផុត

យោងតាមការព្យាករណ៌ថ្មីមួយបាន បង្ហើបថា ការនាំចេញស្មាតហ្វូនអេក្រង់បត់បាន នឹងមានការកើនឡើង 46% នៅឆ្នាំក្រោយ 2026 នេះ ខណៈដែលក្រុមហ៊ុន Apple ក៏បានត្រៀមចូលទៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ នេះបើតាមរបាយការណ៍ចុងក្រោយបំផុត Foldable-Rollable Display Shipment Tracker របស់ក្រុមហ៊ុន Counterpoint Research។ លោក  Guillaume Chansin ដែលជាតំណាងរបស់ក្រុមហ៊ុន Counterpoint បាននិយាយថា “ក្រុមហ៊ុន Apple នឹងក្លាយជាអ្នកជម្រុញដ៏ខ្លាំងទីផ្សារបំផុតនៅពេលដែលក្រុមហ៊ុននេះ ផ្តើមការបញ្ចេញស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការរំពឹងកន្លងមក ធ្លាប់បាននិយាយថា ស្មាតហ្វូនអេក្រង់បត់ iPhone Fold របស់ក្រុមហ៊ុន Apple នឹងធ្វើការពង្រីកទីផ្សារខ្លាំង ហើយនិងការបង្កើនទៅលើកានាំចេញខ្លាំងផងដែរនៅឆ្នាំក្រោយនេះ។” ស្មាតហ្វូនបត់បាន Apple's "iPhone Fold" នេះនឹងមានអេក្រង់ធំប្រៀបបីដូចជា iPad Mini អញ្ចឹង នៅពេលដែលបើកអេក្រង់ពេញ។ ស្មាតហ្វូនអេក្រង់បត់នេះ នឹងមានទម្រង់ជា Book-Style ដែលទម្រង់នេះ គឺគ្របដណ្តប់ទៅលើទីផ្សារស្មាតហ្វូនបត់បាននៅឆ្នាំ 2026 នេះ។ 

 

សូមជំរាបថា អេក្រង់ទម្រង់នេះ គឺធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរួចមកហើយផងដែរ ដែលនៅក្នុងនោះ មានដូចជាស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z TriFold របស់ក្រុមហ៊ុន Samsung ប៉ុន្តែចំណែកទីផ្សារនៃអេក្រង់នេះ គឺនៅមិនទាន់ធំនោះទេ។ ក្រុមហ៊ុន Samsung Display បានរំពឹងថា ចំណែកទីផ្សារនៃអេក្រង់របស់ខ្លួន នឹងមានការកើនឡើងដល់ទៅ 50% ដោយសារតែវត្តមាននៃស្មាតហ្វូន iPhone Fold នៅលើទីផ្សារនាពេលខាងមុខ។ 

សម្រាប់តម្លៃនៃស្មាតហ្វូនអេក្រង់បត់នេះ អាចនឹងមានការកើនឡើងផងដែរ។ Counterpoint បានរំពឹងថា ការនាំចេញស្មាតហ្វូនអេក្រង់បត់បានសរុប នឹងមានការកើនឡើង 14% នៅក្នុងឆ្នាំ 2025 និង 38% នៅក្នុងឆ្នាំ 2026។ ស្មាតហ្វូនអេក្រង់បត់បាន iPhone Fold នេះ អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះហើយ ដោយអាចនៅពាក់កណ្តាលខែកញ្ញា 2026៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍