no-alternative title
no-alternative title

លោក TM Roh គ្រោងនឹងបើកកិច្ចប្រជុំពាក់ព័ន្ធទៅលើការផ្គត់ផ្គង់ម៉េមូរីសម្រាប់ Galaxy S26 Series

Galaxy S26 Series គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ដែលស្ថិតនៅចំចំណុចកណ្តាលនៃស្ថានភាពផ្គត់ផ្គង់ ដែលកំពុងតែមានការរីកចម្រើន ហើយនឹងទទួលបានការចាប់អារម្មណ៍ច្រើននៅក្នុងឧស្សាហកម្មនេះផងដែរ។ យោងតាមរបាយការណ៍ថ្មីមួយចេញពីកូរ៉េខាងត្បូង បានទម្លាយថា ក្រុមហ៊ុន Samsung បានត្រៀមធ្វើការពិភាក្សាកម្រិតខ្ពស់មួយជាមួយនឹងក្រុមហ៊ុន Micron ដើម្បីធានាទៅលើការផ្គត់ផ្គង់ Mobile DRAM សម្រាប់ស្មាតហ្វូន Flagship នាពេលខាងមុខនេះផងដេរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងជាមួយនិងព័ត៌មាននេះ លោក TM Roh ដែលជាប្រធានផ្នែក Samsung DX គ្រោងនឹងបើកកិច្ចប្រជុំជាមួយនឹងលោក Sanjay Mehrotra ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Micron នៅថ្ងៃបើកព្រឹត្តិការណ៍ CES 2026 ដែលនឹងធ្វើឡើងនៅ Las Vegas ដូចគ្នា។ កិច្ចប្រជុំដ៏កម្រនេះ នឹងរៀបចំណាស់នៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែភាពតានតឹងនៃការផ្គត់ផ្គង់ទៅលើ  LPDDR5X ត្រូវតែធ្វើអោយកិច្ចប្រជុំនេះរៀបចំឡើងដោយជៀសមិនបាននោះទេ។ ប្រភពនៅក្នុងឧស្សាហកម្មនេះ បាននិយាយថា តម្លៃបច្ចុប្បន្នទៅលើម៉េមូរីមានការកើនឡើងខ្លាំងមិនធម្មតានោះទេ។ 

តាមប្រភពខាងលើនេះបន្តថា សម្រាប់ LPDDR5X 12GB ដែលមានតម្លៃប្រហែលជា 30 ដុល្លារកាលពីដើមឆ្នាំនេះ គឺបានកើនឡើងជិត 70 ដុល្លារនៅចុងខែវិច្ឆិកានេះ ដូច្នេះហើយ ក្រុមហ៊ុន Samsung ត្រូវតែមានការចរចារជាមួយនឹងក្រុមហ៊ុន Micron។ ក្រុមហ៊ុនទាំងពីរនេះ នៅមិនទាន់ពិភាក្សាបញ្ចប់លក្ខខណ្ឌសម្រាប់ស្មាតហ្វូន Galaxy S26 Series នៅឡើយទេ ដែលធ្វើអោយស្មាតហ្វូននេះ អាចស្ថិតនៅក្នុងសម្ពាធ និងបញ្ហាសម្រាប់ការផលិតទ្រង់ទ្រាយធំផងដែរ។

 

របាយការណ៍ជាច្រើន ចេញពីកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុនផលិតម៉េមូរីជាច្រើនកំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកសម្រាប់ការផលិតទៅលើម៉េមូរីដោយសារតែតម្លៃកើនឡើងខ្លាំង។ ការឡើងថ្លៃនេះ ក៏បានបង្ករជាបញ្ហាដ៏ពិបាកមួយទៀតសម្រាប់អាជីវកម្មរបស់ក្រុមហ៊ុន Samsung ដែលត្រៀមខ្លួនក្នុងការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីប Processors របស់ខ្លួននៅឆ្នាំក្រោយនេះ។ 

ខណៈដែលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series បានត្រៀមបង្ហាញខ្លួននៅដើមឆ្នាំ 2026 នេះ កិច្ចប្រជុំ CES របស់លោក TM Roh ប្រហែលជាអាចនឹងមានឥទ្ធិពលមួយចំនួនដែលក្រុមហ៊ុន Samsung ប្រហែលជាអាចធ្វើការធានានូវការផ្គត់ផ្គង់ DRAM សម្រាប់ស្មាតហ្វូន Flagship របស់ខ្លួននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍