no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N6 នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ ដើម្បីប្រជែងជាមួយនិង Honor Magic V6

ខណៈដែលមានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N6 អាចនឹងបង្ហាញខ្លួននៅប្រទេសចិនក្នុងខែមករានេះនោះ នៅថ្ងៃនេះ មានការលេចញនូវព័ត៌មានថ្មីដោយបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងបង្ហាញខ្លួននៅចុងខែកុម្ភៈ ឬខែមីនាខាងមុខនេះវិញហើយ។ ផ្អែកតាមការបែកធ្លាយថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ គឺទទួលបានវិញ្ញាបនបត្រជាច្រើនថែមទៀតហើយ ដូច្នេះការប្រកាសជាផ្លូវការទៅលើស្មាតហ្វូន Find N6 នេះអាចនឹងមកដល់ឆាប់ៗនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ មានការលេចចេញនូវរូបភាព Screenshot មួយ ដោយបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ គឺមានលេខម៉ូដែល CPH2765 ហើយក៏ទទួលបាននូវវិញ្ញាបនបត្រ TDRA ពីប្រទេសអារ៉ាប់ (UAE) ផងដែរ។ កាលពីពេលមុននេះ ស្មាតហ្វូនថ្មីនេះ ធ្លាប់បានគេឃើញបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនទៀតដូចជា TUV និង IMDA ផងដែរ។ ខណៈដែលនៅលើបញ្ជី IMDA មិនទាន់បានទម្លាយអំពីលក្ខណៈពិសេសរបស់ស្មាតហ្វូន Find N6 នេះ នៅឡើយនោះមានការទម្លាយអំពីការតភ្ជាប់ Connectivity ជាច្រើនដូចជា eSIM និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wired chargingផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី N6 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ។

 

សូមជំរាបថា យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ នឹងមានអេក្រង់បត់ខាងក្នុងទំហំ 8.12 អ៊ីង LTPO OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolution និងអេក្រង់ខាងក្រៅ ទំហំ 6.62 អ៊ីង។ អេក្រង់ទាំងពីរនេះ មានកាមេរ៉ាខាងមុខទំហំ 20MP ខណៈដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ  50MP+ 50MP+ 200MP។ 

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ មានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងរ៉េមទំហំ 12GB និង 16GB ហើយនិងម៉េមូរីទំហំ 1TB ហើយនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាជាច្រើនទៀតដូចជា satellite connectivity, magnetic accessories, AI stylus រួមជាមួយនិងទម្ងន់ស្រាលត្រឹមតែ 225g ប៉ុណ្ណោះ។ ជាមួយនិងវត្តមានឆ្នាំនេះ ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N6 នេះ នឹងមានពណ៌ Original Titanium, Deep Black និង  Golden Orange ។ 

Honor Magic V6 អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ដែលនឹងរៀបចំឡើងនៅថ្ងៃទី 2 ខែមីនា និងថ្ងៃទី 5 ខែមីនានៅបាសេឡុណាប្រទេសអេស្ប៉ាញ ហើយអាចនឹងបង្ហាញខ្លួនស្របពេលដូចគ្នានៅក្នុងប្រទេសចិនផងដែរ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V6 ដែលជាគូប្រជែងរបស់ OPPO Find N6 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន