
Galaxy S26 Series គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលនឹងមានការប្រកាសចេញនៅលើទីផ្សារនៅខែក្រោយនេះហើយ ដោយឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ អាចនឹងមានការទ្រទ្រង់នូវប្រព័ន្ធផ្កាយរណប Satellite Communication ថែមទៀតផង។ សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មីទាំងបីនៃត្រកូល Galaxy S26 Series នេះ គឺមានការឆ្លងកាត់ការចុះបញ្ជី FCC Database រួចរាល់ហើយ ដោយមានការញ្ជាក់ពីបច្ចេកវិទ្យាថ្មីនេះដែរ។
យោងតាមបញ្ជី FCC នេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26, Galaxy S26+ និង Galaxy S26 Ultra នេះ គឺសម្រាប់ដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយថែមទាំងមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យា Supplemental Coverage from Space (SCS) និង បច្ចេកវិទ្យា Non-Terrestrial Network (NTN) ផងដែរ។ តាមរយៈនៃបច្ចេកវិទ្យាទាំងនេះ គឺបានញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា Satellite Communication។

ដូច្នេះ ជាមួយនិងវត្តមានរបស់ Galaxy S26 Series នៅខែក្រោយនេះ នឹងមានសមត្ថភាពអាចប្រើប្រាស់នូវសេវាកម្ម ខល និងផ្ញើរសារ បានបើទោះបីជាស្ថិតនៅទីតាំងគ្មានសេវាទូរស័ព្ទក៏ដោយ។ តែទោះជាយ៉ាងណាមុខងារនេះ គឺមានការប្រើប្រាស់បានតាមរំបន់ប៉ុណ្ណោះ។ ជាមួយគ្នានេះនៅលើ FCC នេះ ក៏នឹងមានការបពាក់នូវ Wi-Fi 7, Bluetooth LE, NFC និង Ultra-Wideband (UWB) ផងដែរ។ មិនទាន់អស់ទេ ក្រុមហ៊ុន Samsung ក៏ប្រហែលជាចាប់ដៃជាមួយ Skylo ដើម្បីទទួលបាននូវការប្រើប្រាស់នូវសេវាកម្ម ខល និងផ្ញើរសារនេះផងដែរ តាមរយៈម៉ូឌឹម Exynos Modem 5410។





