no-alternative title
no-alternative title

BYD ចាយទុនវិនិយោគ 130 លានដុល្លារក្នុងការសាងសង់រោងចក្រផលិតថ្មថ្មីក្នុងប្រទេសវៀតណាម

BYD ដែលជាក្រុមហ៊ុនផលិតថ្ម និងរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន បានចុះហត្ថលេខាជាផ្លូវការជាមួយក្រុមហ៊ុន Kim Long Motors របស់ប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រផលិតថ្មរថយន្តអគ្គិសនីថ្មីមួយនៅកណ្តាលប្រទេសវៀតណាម។ ក្នុងគម្រោងនេះ ត្រូវបានវាយតម្លៃថា បានចាយទឹកប្រាស់ចំនួន 130 លានដុល្លារអាមេរិក ហើយជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សារជាសកលរបស់ BYD ជាពិសេសនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិន Economic Observer ដែលបានបង្ហាញដោយរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី 27 ខែមករា ថ្មីៗនេះ បញ្ជាក់ថា រោងចក្រថ្មីនេះ នឹងផ្តោតលើការផ្គត់ផ្គង់កញ្ចប់ថ្មសម្រាប់ការផលិតយានយន្តពាណិជ្ជកម្ម (business vehicle)។ ក្រុមហ៊ុន Kim Long Motors ដែលជាក្រុមហ៊ុនផលិតរថយន្តឯកជនរបស់វៀតណាម មានជំនាញក្នុងការស្រាវជ្រាវ ការផ្គុំ ការផលិត និងការលក់រថយន្តដឹកទំនិញ ឡានក្រុង និងយានយន្តឯកទេស។

 

យោងតាមកិច្ចព្រមព្រៀងបង្ហាញថា គម្រោងសាងសងរោងចក្រផលិតថ្មរបស់ BYD នឹងដំណើរការជាពីរដំណាក់កាល។ ដោយដំណាក់កាលទីមួយ គឺនឹងពាក់ព័ន្ធនឹងការសាងសង់រោងចក្រនៅលើផ្ទៃដីទំហំ 4.4 ហិកតា ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន 3 ជីហ្គាវ៉ាត់ម៉ោង (3GWh) ដែលផ្តោតសំខាន់លើយានយន្តពាណិជ្ជកម្ម ដូចជាឡានក្រុង និងឡានដឹកទំនិញ។ ដំណាក់កាលទីពីរ នឹងឃើញការពង្រីកបន្ថែមទៀតចំនួន 6 ហិកតា ដែលធ្វើឱ្យផ្ទៃដីរោងចក្រសរុបឡើងដល់ 10.4 ហិកតា។ ការពង្រីកនេះនឹងណែនាំខ្សែសង្វាក់ផលិតកម្មសម្រាប់កញ្ចប់ថ្មសម្រាប់ប្រើក្នុងការផលិតយានយន្តដឹកអ្នកដំណើរ ដែលបង្កើនសមត្ថភាពសរុបប្រចាំឆ្នាំដល់ 6 ជីហ្គាវ៉ាត់ម៉ោង (6GWh)។

 

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមុនៗបានបង្ហាញថា ក្រុមហ៊ុន Kim Long Motors នឹងទទួលបន្ទុកថ្លៃដើមសម្រាប់ការសាងសង់ ដោយ BYD ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសយ៉ាងទូលំទូលាយ។ ការសម្រេចចិត្តរបស់ BYD ក្នុងការបង្កើតរោងចក្រផលិតថ្មនៅប្រទេសវៀតណាម គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងទីផ្សាររថយន្តថាមពលថ្មី (NEVs) ដែលកំពុងរីកចម្រើនខ្លាំងក្នុងប្រទេសវៀតណាម។ ក្នុងប្រទេសវៀតណាម ត្រូវបានគេកត់សំគាល់ឃើញថា មានកំណើនយ៉ាងឆាប់រហ័សនៃការលក់រថយន្តអគ្គិសនី ដោយកើនឡើងពី 4,040 គ្រឿងក្នុងឆ្នាំ 2022 ដល់ 79,800 គ្រឿងក្នុងឆ្នាំ 2024។ ហើយក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2025 ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់  (Plug-in-hybrid) នៅវៀតណាមបានឈានដល់ប្រហែល 160,000 គ្រឿង ដែលមានប្រហែល 38.5% នៃចំណែកទីផ្សារលក់រថយន្តសរុប។

 

រដ្ឋាភិបាលវៀតណាមបានគាំទ្រយ៉ាងសកម្មចំពោះការអភិវឌ្ឍយានយន្តថាមពលថ្មី ដែលស្របតាមគោលដៅរបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយកាបូនសុទ្ធសូន្យ (net-zero carbon emissions)នៅឆ្នាំ 2050។ គោលនយោបាយរួមមានការពង្រីកការលើកលែងសម្រាប់ថ្លៃចុះបញ្ជីរថយន្តអគ្គិសនីលើកដំបូងរហូតដល់ឆ្នាំ 2027 រួមជាមួយនឹងការកាត់បន្ថយពន្ធលើការប្រើប្រាស់ និងការឧបត្ថម្ភធនសម្រាប់ការគិតថ្លៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតបរិយាកាសអំណោយផលសម្រាប់កំណើនទីផ្សារប្រកបដោយចីរភាព។ សម្រាប់ BYD រោងចក្រផលិតថ្មនៅវៀតណាម គឺជាការពង្រឹងយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍របស់ខ្លួន។ នៅឆ្នាំ 2024, BYD បានបើកហាងលក់ឡានអគ្គិសនីដំបូងរបស់ខ្លួននៅប្រទេសវៀតណាម និងមានគម្រោងពង្រីកបណ្តាញលក់រាយរបស់ខ្លួនដល់ប្រហែល 100 ហាងនៅឆ្នាំ 2026។

កាលពីឆ្នាំ 2025 ការលក់ឡានអគ្គិសនីសរុបរបស់ BYD បានលើសពី 4,6 លានគ្រឿង កើនឡើង 7,7% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការលក់នៅទីផ្សារក្រៅប្រទេសបានកើនឡើង 145% ជាមួយចំនួនលក់បានលើសពី 1 លានគ្រឿងជាលើកដំបូង។ ក្នុងឆ្នាំ 2026 នេះ BYD បានដាក់គោលដៅលក់នៅទីផ្សារក្រៅប្រទេសឲ្យបានចំនួន 1,3 លានគ្រឿង។ BYD ត្រូវបានគេរំពឹងថា នឹងជំរុញការពង្រីកវត្តមានម៉ាកយីហោរថយន្តរបស់ខ្លួនសម្រាប់ទីផ្សារសកលយ៉ាងឆាប់រហ័ស។ រហូតមកដល់បច្ចុប្បន្ននេះ BYD បានបង្កើតមូលដ្ឋានផលិតយានយន្តពេញលេញនៅក្នុងប្រទេសមួយចំនួន រួមមានប្រទេសហុងគ្រី ប្រេស៊ីល និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត ដោយបន្តពង្រីកបណ្តាញផលិតកម្មជាសកលរបស់ខ្លួនជាបន្តបន្ទាប់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន