
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា គឺជាអតិថិជនធំបំផុតនៅក្នុងឧស្សាហកម្ម ម៉េមូរី ហើយក្រុមហ៊ុននេះ ក៏ធានាបាននូវការទិញម៉េមូរី LPDDR នៅក្នុងតម្លៃទាបផងដែរ។ នៅពេលនេះ ស្ថិរភាពទៅលើតម្លៃនេះ គឺមានការផ្លាស់ប្តូរហើយ។ ក្រុមហ៊ុន Samsung Electronics និង SK Hynix ទទួលបាននូវភាពជោគជ័យទៅលើសំណើរនៃការស្នើសសុំឡើងថ្លៃរ៉េម DRAM សម្រាប់ប្រើប្រាស់នៅលើ iPhone នាត្រីមាសទី 1 ឆ្នាំ 2026 នេះ។ ក្រុមហ៊ុន Apple បានទទួលយកនូវតម្លៃនេះ បើទោះបីការឡើងដល់ទៅជិត 100% ក៏ដោយ។
តាមរបាយការណ៍មួយចេញពី ZDNet Korea បានអោយដឹងថា ក្រុមហ៊ុន Samsung បានស្នើសុំឡើងថ្លៃចំនួន 80% ខណៈដែលក្រុមហ៊ុន SK Hynix បានស្នើសុំឡើងថ្លៃជិត 100%។ ក្រុមហ៊ុន Apple បានយល់ព្រមទៅលើសំណើរនេះស្របទៅនឹងស្ថានភាពតានតឹងដោយសារតែការកើនឡើងតម្រូវការទៅលើម៉េមូរីសសម្រាប់ប្រើប្រាស់នៅលើ AI។ ខណៈពេលដែលអ្នកផ្កត់ផ្គង់ជាច្រើនធ្វើការផ្លាស់ប្តូរផលិតកម្មទៅកាន់ HBM (high bandwidth memory) chips នោះ ការផ្គត់ផ្គង់ទៅលើ LPDDR ក៏មានការធ្លាក់ចុះផងដែរ ហើយវាក៏ផ្តល់នូវសម្ពាធទៅលើអតិថិជនធំផងដែរសម្រាប់ឧស្សាហកម្មនេះ។
ក្រុមហ៊ុន Apple បានចុះហត្ថលេខារយៈពេលវែងទៅលើកុងត្រាជាច្រើនសម្រាប់ការផ្គង់ផ្គង់ម៉េមូរី ប៉ុន្តែសម្រាប់ឆ្នាំនេះ កិច្ចព្រមព្រៀងនេះ ទើបតែអនុម័តចប់នៅឡើយទេ។ សម្រាប់តម្លៃនៃរ៉េមនេះ អាចនឹងបន្តកើនឡើងបន្តទៀត ជាពិសេសមុនការបង្ហាញស្មាតហ្វូន iPhone 18 Pro Series នេះ ដែលកត្តានេះ អាចនឹងបង្កើនទៅលើតម្លៃនៃម៉េមូរីរបស់ក្រុមហ៊ុន Apple សម្រាប់ឆមាសទី 2 ឆ្នាំនេះផងដែរ។

ប្រភពជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនApple នៅតែចំណាយតិចទៅលើការទិញ LPDDR ច្រើនជាងគូប្រជែងជាច្រើនរបស់ខ្លួន។ យ៉ាងណាមិញ តម្លៃចន្លោះរបស់ក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្សេងទៀតក៏មិនខុសគ្នាដែរ។ ក្រុមហ៊ុន Samsung និង SK Hynix អាចធ្វើការគ្រប់គ្រងទៅលើតម្លៃបាន ខណៈពេលដែលវិនិយោគិនជាច្រើនក៏ចាប់ផ្តើមវិនិយោគបន្ថែមផងដែរ។ ចំណែកហ៊ុនរប់ក្រុមហ៊ុន SK Hynix នេះគឺមានការកើនឡើងជាង 8% ហើយស្តុករបស់ក្រុមហ៊ុន Samsung ក៏កើនឡើងជិត 4% ផងដែរ។ TrendForce រំពឹងថា តម្លៃនៃ DRAM អាចនឹងកើនឡើងដល់ទៅ 60% នៅក្នុងត្រីមាសនេះ ដែលមានការបង្ហាញថា ទីផ្សារនេះ នឹងមានការផ្លាស់ប្តូរលឿនក្នុងពេលខាងមុខឆាប់ៗនេះ៕





