
អស់រយៈពេល 1 ខែមកហើយគិតចាប់តាំងពីការបង្ហាញនូវបន្ទះឈីប Flagship ជំនាន់ចុងក្រោយ Exynos 2600 របស់ក្រុមហ៊ុន Samsung។ នៅពេលនេះ មានដំណឹងថ្មីថា ក្រុមហ៊ុននេះ បានចាប់ផ្តើមតេស្តទៅលើបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួន ថែមទៀតហើយ។ បន្ទះឈីបថ្មីនេះ អាចនឹងមានឈ្មោះថា “Exynos 2700” នឹងមានការផ្លាស់ប្តូរខ្លាំងប្រៀបធៀបជាមួយ បន្ទះឈីប Exynos 2600 ដែលបង្ហាញខ្លួនកន្លងមក ហើយបន្ថែមពីនេះ ក៏បានបង្ហាញខ្លួននៅលើបញ្ជី Geekbench រួចរាល់ហើយផងដែរ។
តាមប្រភពខាងលើនេះ អោយដឹងបន្ថែមទៀតថា បន្ទះឈីបថ្មីនេះ នឹងប្រើប្រាស់នូវការឌីស្សាញ 4-cluster CPU ជាមួយនឹងអង្គគណនា 10 cores ដោយមាន 1 Cores ល្បឿន 2.30GHz និង 4 Cores ល្បឿន 2.40GHz ហើយនិង 1 Core ល្បើន2.78GHz ខណៈដែល 4 Cores ទៀតមានល្បឿន 2.88GHz។ បើមើលទៅលើ Exynos 2600 វិញ គឺមាន 3-cluster ដែលមាន 1 Core ល្បឿន 3.8GHz, 3 Cores ល្បឿន 3.26GHz និង 6 Cores ល្បឿន 2.76GHz។ យោងតាមអ្នកទម្លាយ Abhishek Yadav បាននិយាយថា បន្ទះឈីបថ្មីនេះជា Exynos 2700។
បើមើលទៅលើស្មាតហ្វូនដែលតេស្តនៅលើបន្ទះឈីបនេះវិញ គឺដំណើរការនូវ Android 16 ជាមួយនឹងរ៉េមទំហំ 12GB និងក្រាហ្វិកកាត Xclipse 970 GPU។ សម្រាប់ GPU នេះជំនួសនូវ Xclipse 960 ដែលមាននៅលើ Exynos 2600 កន្លងមក។ Xclipse 960 នេះ មាន 8 Compute Units, 980MHz Peak Frequency និងមានម៉េមូរី 4GB។ សូមជំរាបថា ក្រុមហ៊ុន Samsung បានបង្ហាញបន្ទះឈីប Exynos 2600 កាលពីខែខែធ្នូ ឆ្នាំ 2024 នឹងបង្ហាញខ្លួននៅលើស្មាតហ្វូន Galaxy S26 Series សម្រាប់ទីផ្សារមួយចំនួនផងដែរ។

បន្ទះឈីប Exynos 2700 នេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Flagship ជាច្រើននាពេលខាងមុខនេះ បើទោះបីជាក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ថា ជាស្មាតហ្វូនណាក៏ដោយ។ របាយការណ៍មុននេះបញ្ជាក់ថា បន្ទះឈីប Exynos 2700 ឬ 2027 Flagship នេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S27 Series។ តាមការបែកធ្លាយជាច្រើនមុននេះបាននិយាយថា បន្ទះឈីបនេះ ប្រើប្រាស់នូវដំណើរការ 2nm SF2P ជំនាន់ទី 2 របស់ក្រុមហ៊ុន Samsung Foundry ជាមួយនឹង Gate-All-Around architecture ដើម្បីបង្កើនការពង្រឹងទៅលើកម្លាំងម៉ាស៊ីន និងប្រសិទ្ធិភាពរបស់វា៕





