no-alternative title
no-alternative title

Redmi Note 14 Pro+ ដែលបង្ហាញវត្តមាននៅថ្ងៃស្អែកនេះ នឹងបំពាក់បន្ទះឈីប Snapdragon 7s Gen 3

ស្មាតហ្វូនលំដាប់ថ្នាក់ថវិកាស៊េរីថ្មី Redmi Note 14 Pro+ នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 26 ខែកញ្ញាស្អែកនេះ។ មុនពេលការប្រកាសចេញលក់ជាផ្លូវការមកដល់ អគ្គនាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi ក្នុងប្រទេសចិន និងជាអ្នកគ្រប់គ្រងទូទៅនៃម៉ាកស្មាតហ្វូន Redmi លោក Wang Teng បង្ហាញពីស៊េរីបន្ទះឈីបដែលត្រូវបំពាក់នៅល Redmi Note 14 Pro+ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមក Redmi Note 14 Pro+ ត្រូវបានគេរំពឹងថានឹងបំពាក់នូវបន្ទះឈីប Dimensity 7350 របស់ MediaTek ប៉ុន្តែ នៅពេលនេះលោក Wang Teng បានប្រកាសផ្លូវការណ៍ថា គឺជាស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់នូវ Snapdragon 7s Gen 3 របស់ Qualcomm។

បើយោងតាមអ្នកគ្រប់គ្រងទូទៅនៃម៉ាក Redmi រូបនេះ ដើម្បីធានាបាននូវបទពិសោធន៍ប្រចាំថ្ងៃដ៏រលូន គឺបានជំរុញឱ្យក្រុមហ៊ុនជ្រើសរើសប្រើប្រាស់ Snapdragon 7s Gen 3 នៅលើស្មាតហ្វូនកម្រិតថវិកាស៊េរីមួយនេះ ដើម្បីបំពេញតម្រូវការដំណើរការលេងកម្សាន្តប្រចាំថ្ងៃ។ បន្ទះឈីប Snapdragon 7s Gen 3 គឺមានភ្ជាប់នូវប្រព័ន្ធ AI ដែលមានសមត្ថភាពធ្វើការបានប្រសើរជាងមុនប្រមាណ 30%។ បើតាមការបង្ហាញនៅលើបញ្ចីតេស្តរបស់ Geekbench បន្ទះឈីបជំនាន់ថ្មីនេះទទួលបានពិន្ទុ  1170 និង 3150 នៅលើអង្គគណនា single-core និង Multi-core CPU។

បើតធៀបនឹងបន្ទះឈីប MediaTek Dimensity 7200 Ultra ដែលប្រើនៅលើម៉ូដែល Redmi Note 13 Pro+ បច្ចុប្បន្នដែលមានពិន្ទុតេស្ត 1128 និង 2710។ បើតាមប្រភពព័ត៌មានចចាមអារាមកន្លងមកបាននិយាយថា Redmi Note 14 Pro+ នឹងបំពាក់មកជាមួយថ្មដែលមានទំហំ 6,200mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 90W Wired Fast Charging។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានបំពាក់នូវសែនស័រកាមេរ៉ាមេស៊េរី OmniVision Light Fusion 800 ទំហំ 50MP រួមជាមួយ 2.5x optical-zoom Telephoto ទំហំ 50MP ហើយនិងមានលែន Ultrawide មួយទៀតផងដែរ។ 

Redmi Note 14 Pro+ ក៏នឹងបំពាក់បច្ចេកវិទ្យាអេក្រង់កោង Curved-OLED Display 1.5K ទំហំ 6.67-inch ល្បឿន 120Hz ស្រោបដោយកញ្ចក់ការពារ Corning Gorilla Glass 2។ បន្ថេមពីនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានបំពាក់នូវរ៉េមប្រភេទ LPDDR5 ដែលមានទំហំដល់ 12GB និងម៉េមូរីទំហំធំដល់ 512GB ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
Zeekr ចេញឡានប្រណិត Zeekr 9X PHEV អាចជិះបានចម្ងាយ 1,200km តម្លៃជាង 6 ម៉ឺនដុល្លារ

Zeekr ចេញឡានប្រណិត Zeekr 9X PHEV អាចជិះបានចម្ងាយ 1,200km តម្លៃជាង 6 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន
Denza ត្រៀមចេញ D9 MPV ម៉ូដែលថ្មីតម្លៃធូជាងជំនាន់មុន នៅព្រឹត្តិការណ៌ Chengdu Auto Show 2025

Denza ត្រៀមចេញ D9 MPV ម៉ូដែលថ្មីតម្លៃធូជាងជំនាន់មុន នៅព្រឹត្តិការណ៌ Chengdu Auto Show 2025

ដោយ ប៉េងលីន