MSI ទើបបានប្រកាសចេញម៉ូទ័រហ្គេមីងស៊េរីថ្មីម៉ូដែល MPG 491CQPX QD-OLED ដែលបំពាក់នូវបន្ទះអេក្រង់កោងប្រភេទ QD-OLED Panel ទំហំ 49-inch Ultra-wide curved display ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងារទូទៅបែបអ្នកជំនាញ និងការលេងហ្គេម។ សម្រាប់តម្លៃវិញ MSI មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ប៉ុន្តែ បើតាមប្រភពបង្ហើបថា Gaming monitor អេក្រង់កោងស៊េរីថ្មីនេះ អាចមានតម្លៃប្រហែល $1,000។
MSI MPG 491CQPX បំពាក់នូវបន្ទះអេក្រង់ដែលមានទំហំ 49-inch ដែលមានកម្រិតនៃភាពកោង 1800R Curvature ដែលផ្តល់នូវគុណភាណនៃការបង្ហាញបែប cinematic view និងអាបង្ហាញគុណភាពបានក្នុងកម្រិត DualQHD ក្នុងទំហំ 5120 x 1440px ជាមួយកម្រិត ultra-wide aspect ratio។ បច្ចេកវិទ្យាអេក្រង់កោងដែលបំពាក់នៅលើ MPG491CQPX ជាអេក្រង់ Samsung QD-OLED Panel ដែលផ្តល់នូវគុណភាពទឹកពណ៌កម្រិតខ្ពស់ច្បាស់ត្រជាក់ភ្នែក ជាមួយការស្រោបដោយបច្ចេកវិទ្យាស្តង់ដារពណ៌ 98% Adobe RGB, 99% DCI-P3 និង 146% sRGB Color gamut ជាមួយកម្រិតពន្លឺខ្ពស់ដល់ 1,000nits HDR។ អេក្រង់នេះក៏គាំទ្រនូវមុខងារ VESA DisplayHDR True Black 400 ផងដែរ។
បន្ថែមពីនេះអេក្រង់កោង QD-OLED Panel របស់ Gaming Monitor ស៊េរីថ្មីនេះ មានល្បឿន refresh rate ដល់ 240Hz និងល្បឿនសំគាល់ 0.03ms GtG response time ដែលផ្តល់នូវល្បឿនឆ្លើយតបក្នុងការដំណើរការរាល់ការប្រើប្រាស់បានយ៉ាងរលូនជាពិសេសដំណើរការលេងហ្គេមតែម្តង។ ជាមួយគ្នានេះអេក្រង់របស់ MSI MPG491CQPX ក៏គាំទ្រមុខងារ Adaptive Sync ផងដែរ។ លើសពីនេះទៅទៀត MSI ក៏បានដាក់បញ្ចូលនូវមុខងារ OLED Care 2.0 ដែលប្រើប្រាស់នូវមុខងារ Pixel Shift, Panel Protect, និង Static Screen Detection technologies ដើម្បីការពារអេក្រង់ពីភាព burn-in និង prolong ធ្វើឲ្យអាយុកាលប្រើប្រាស់អេក្រង់មានរយះពេលយូររក្សាគុណភាពបង្ហាញដូចដើម។
ទៅលើមុខងារដំណរភ្ជាប់នៅលើ MSI MPG491CQPX មានដូចជា រន្ធ DisplayPort 1.4a, HDMI 2.1 ចំនួនពីរ, និង USB Type-C ដែលអាចសាកភ្លើងទៅកាន់ឧបករណ៍អេឡិចត្រូនិចផ្សេងៗបានដូចជាស្មាតហ្វូនជាដើមបានក្នុងកំលាំង 98W រួមនឹងរន្ធ ដោតកាសខ្នាត 3.5mm Headphone Jack ជាដើម។ ម៉ូនីទ័រនេះភ្ជាប់មកជាមួយជើងទម្រមានភាពរឹងមាំដែលអាចសេរេឡើងចុះបានកម្រិតមុំ -5° ទៅ 20°,និងឆ្វេងស្តាំបានក្នុងកម្រិតមុំ 30° ហើយអាចដកកម្ពស់ឡើងបានដល់ 100mm តម្រូវតាមរបៀបក្នុងការប្រើប្រាស់។
ក្រៅពីនេះវាក៏មានភ្ជាប់មកជាមួយ VESA 100x100mm mount និងប៊ូតុង 5-ways joystick navigation ស្ថិតនៅខាងក្រោយ សម្រាប់ធ្វើការកំនត់ផ្សេងៗតាមតម្រូវការប្រើប្រាស់។ កាលពីដើមឆ្នាំ MSI ក៏បានធ្វើការបង្ហាញចេញនូវ Gaming monitor ស៊េរីថ្មីម៉ូដែល MAG 255PXF ដែលបំពាក់អេក្រង់ល្បឿន 300Hz refresh rate ផងដែរ៕