កាលពីថ្ងៃទី 27 ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន REDMI ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល K80 និង K80 Pro ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និង Snapdragon 8 Elite។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi បានប្រកាសថា ការលក់ដំបូងទៅលើស្មាតហ្វូន REDMI K80 និង K80 Pro បំបែកកំណត់ត្រាថ្មីជាមួយការលក់បាន 660,000 គ្រឿងត្រឹមពេល 1 ថ្ងៃ គិតត្រឹមតែ 28 ខែវិច្ឆិកាម្សិលមិញនេះ
REDMI K80 និង K80 Pro គឺមានការតម្លើងមកជាមួយនូវអេក្រង់កម្រិត 2K ទំហំ 6.67-អ៊ីង ជាបន្ទះអេក្រង់ M9 luminous material ដែលមានការគាំទ្រនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic fingerprint sensor ទាំងពីរម៉ូដែលតែម្តង។
ស្មាតហ្វូនទាំងពីរនេះ គឺមានការបំពាក់នូវថាមពលថ្មធំដល់ទៅ 6000mAh សម្រាប់ K80 និងទំហំ 6550mAh សម្រាប់ K80 Pro ដែលខ្ពស់ជាងជំនាន់មុនមានថ្មទំហំត្រឹមតែ 5000mAh ប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំនេះ សម្រាប់ម៉ូដែល Pro គឺមានកម្លាំងសាកត្រឹមតែ 90W wired charging ប៉ុណ្ណោះ ដោយខ្សោយជាងមុនកម្លាំង 120W។
K80 Pro មានការប្រើប្រាស់នូវកាមេរ៉ា 2.5x telephoto (50MP) ខ្ពស់ជាងម៉ូដែលមុនមានត្រឹមតែ 2x ហើយសម្រាប់ឡែនultrawide ក៏មានទំហំ 32MP ខ្ពស់ជាងមុនត្រឹមតែ 12MP ប៉ុណ្ណោះ។ ចំពោះម៉ូដែលស្តង់ដារ គឺមានកាមេរ៉ាដូចមុន គឺមានទំហំ 50MP សម្រាប់កាមេរ៉ាគោល និង 8MP ultrawide។ ស្មាតហ្វូន REDMI K80 និង K80 Pro ដែលមានទំហំ 12GB+256GB មានតម្លៃ 2,499 យ៉ន់ ($346) និង 3,699 យ៉ន់ ($511)។