
កាន់តែច្បាស់ទៅៗហើយ ថ្មីៗនេះ យោងតាមការចុះផ្សាយចេញពី Android Headlines បានទម្លាយអំពីរូបភាពផ្លូវការ និងលក្ខណៈ សម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ថែមទៀតហើយ។ សម្រាប់ម៉ូឌែលនេះ ត្រូវបានគេចាត់ទុកថា គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មីដែលស្ថិតក្នុងថ្នាក់ប្រណិត Flagship របស់ក្រុមហ៊ុន Samsung។ មកដល់ពេលនេះ គឺនៅលើពេលមិនដល់ 2 សប្តាហ៌ទៀតនោះទេ ក្រុមហ៊ុននេះ នឹងមានការរៀបចំព្រឹត្តិការណ៍ Samsung Unpacked ហើយ ស្របពេលដែលការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូននេះ ក៏ត្រូវបានបន្តទម្លាយចេញជារៀងរាល់ថ្ងៃផងដែរ។
តាមរូបភាពផ្លូវការថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានជម្រើស 2 ពណ៌ គឺមានស្វាយ និងខ្មៅ។ ទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្មីនេះ គឺមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S25 Ultra អញ្ចឹង។ ស្មាតហ្វូន Galaxy S26 Ultra នេះមានកម្រាស់ 7.9mm ដែលមានកម្រាស់ស្តើងជាងស្មាតហ្វូនGalaxy S25 Ultra ដែលមានកម្រាស់ 8.2mm។ បើមើលទៅលើស្មាតហ្វូន Galaxy S25 Edge ឬ Galaxy Z Fold 7 គឺមានកម្រាស់ទំហំ 8.9mm នៅពេលដែលបត់នោះ។

ទៅលើការបែកធ្លាយខាងនេះ គឺនៅមិនទាន់មានការទម្លាយព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Elite Gen 5, រ៉េមទំហំ 256GB និងថាមពលថ្មទំហំ 5,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យា wireless charging ផងដែរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200MP, កាមេរ៉ា 50MP ultra-wide ហ៊្សូម 5x និងពីរគ្រាប់ទៀត telephoto lenses (50MP និង 10MP) ហ៊្សូម 3x ខណៈដែលកាមេរ៉ាខាងមុខទំហំ 12MP។
ស្មាតហ្វូន្ Galaxy S26 Ultra នេះ មានអេក្រង់ទំហំ 6.9 អ៊ីង QHD+ Dynamic AMOLED display មានមុខងការពារប្រព័ន្ធសុវត្ថិភាព Pixel-Level Privacy Display និងគាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Android 16 អមជាមួយនឹងស្បែកកម្មវិធី One UI 8.5។ អ្វីដែលពិសេសទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ គឺបច្ចេកវិទ្យាសាក 60W fast charging និងឥតខ្សែរ 25W fast wireless charging។ ។

តាមការគ្រោងទុក ក្រុមហ៊ុន Samsung នឹងបង្ហាញចេញស្មាតហ្វូន Galaxy S26 Series ជាផ្លូវការនៅថ្ងៃទី 25ខែកុម្ភៈខាងមុខនេះហើយនៅព្រឹត្តិការណ៌នោះ ក្រុមហ៊ុននេះ ក៏អាចនឹងមានការប្រកាសចេញកាសស្តាប់ Galaxy Buds 4 និង Galaxy Buds 4 Pro premium wireless earbuds ផងដែរ៕





