
នៅពេលនេះ Xiaomi 17 Ultra បានបង្ហាញវត្តមាននៅលើបញ្ជីតេស្តសមត្ថភាពកាមេរ៉ាលំដាប់ពិភពលោក DxOMark rankings ហើយតាមរយៈនៃការធ្វើតេស្តទៅលើការផលិតរូបភាព និងវីដេអូ នៅលើស្មាតហ្វូននេះបានបង្ហាញថា ស្មាតហ្វូននេះពិតជាខ្លាំង និងអាចប្រជែងជាមួយនិងដៃគូរធំជាច្រើនថែមទៀតផង។ តាមរយៈនៃការអាប់ដែតទៅលើប្រព័ន្ធថតរូបនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននាពេលកន្លងមកនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា គឺមានបហិច្ឆតាខ្លាំងមែនទែន ដើម្បីក្លាយជាអ្នកនាំមុខគេនៅលើទីផ្សារស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំង។
យោងតាមការធ្វើតេស្តរបស់ DxOMark បានបង្ហាញថា Xiaomi 17 Ultra ទទួលបាននូវពិន្ទុ 166 ដោយបានឈរនៅលើលេខរៀងទី 6 នៃតារាងនេះ។ DxOMark បាននិយាយថា កាមេរ៉ាស្មាតហ្វូននេះ គឺពិតជាសមត្ថភាពខ្ពស់ទៅលើការផលិតរូបភាពនៅគ្រប់ឡែនទាំងអស់។ ទៅលើការថតរូបនៅលើឡែន ultra-wide និងការថត telephoto zoom បង្ហាញថា ស្មាតហ្វូននេះ ពិតជាមានសមត្ថភាពខ្ពស់ និងមានភាពជាក់លាក់ ហើយការធ្វើតេស្តនេះ ក៏មានការបង្ហាញពីការគណនាទៅលើកម្រិតពណ៌ ហើយនិងកម្រិតយគ្រាប់ Noise ក៏ដូចជាការថតនៅក្នុងកម្រិត low light ផងដែរ។

សូមជំរាបថា Xiaomi 17 Ultra មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយ f/1.7 aperture និងប្រើប្រាស់នូវឡែន 23mm focal length រួមជាមួយនិង dual-pixel phase detection autofocus ក៏ដូចជា optical image stabilization ផងដែរ។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP ultra-wide មានកម្រិត f/2.2 និងលែន 14mm។ ទៅលើគ្រាប់ទីបីវិញ មានទំហំ 200MP ជា Telephoto lens មានការគាំទ្រដោយ variable f/2.4–3.0 aperture និងប្រើឡែនទំហំ 75–100mm focal length ហើយនិងមានមុខងារ PDAF, OIS, ហើយនិង 3.2x ទៅ 4.3x optical zoom ទៀតផង។

ទាក់នឹងការប្រៀបធៀបវិញ Xiaomi 17 Ultra នៅតែមិនទាន់អាចនាំមុខស្មាតហ្វូនជំំនាន់ថ្មី Huawei Pura 80 Ultra នៅឡើយទេ ប៉ុន្តែអាចប្រដំប្រសងជាមួយនិងម៉ូដែលប្រណិតៗជាច្រើនទៀតបាន។ សម្រាប់ពិន្ទុខាងលើនេះ ក៏បាននាំមុខទៅលើស្មាតហ្វូនជំនាន់ថ្មីមួយចំនួនដូចជា Honor Magic 8 Pro, Pixel 10 Pro XL និង iPhone 16 Pro Max ជាដើម។





