no-alternative title
no-alternative title

Honor Magic 9 នឹងបំពាក់នូវថ្មទំហំ 9,000mAh ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ!

តាមដំណឹងថ្មីៗនេះ បង្ហើបថា ក្រុមហ៊ុន Honor កំពុងតែផ្តោតទៅលើការបង្កើនទំហំថាមពលថ្មសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួនហើយ។ ថ្មីៗនេះ បន្ទាប់បានពីការប្រកាសចេញនូវស្មាតហ្វូន Honor Win និង Win RT ជាមួយនិងថាមពលថ្មទំហំ 10,000mAh ហើយនិងស្មាតហ្វូន Honor Power 2 ដែលមានថាមពលថ្មដល់ទៅ 10,080mAh រួចហើយនោះ នៅពេលនេះ មានការបែកធ្លាយថ្មីមួយបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Magic 9 Series អាចនឹងបន្តផ្តោតទៅលើនិន្នាការថ្មីនៃការបង្កើនថាមពលថ្មនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ នឹងមានការបង្កើនថាមពលថ្មកាន់តែធំជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ ផ្អែកតាមអ្នកទម្លាយ Smart Pikachu បានអះអាងថា ស្មាតហ្វូន Magic 9 ថ្មីនេះ នឹងផ្តោតទៅលើការពង្រឹងថាមពលថ្មដើម្បីអាចប្រើប្រាស់បានយូរ។ ស្មាតហ្វូនស៊េរីថ្មីនេះអាចនឹងមានការបង្កើនទំហំថាមពលថ្មចន្លោះពី 8,000mAh និង 9,000mAh ហើយនឹងមានការ upgrade ច្រើនទៀត បើធៀបជាមួយនឹងស្មាតហ្វូន Magic Series ជំនាន់មុនៗនេះ។ 

 

បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 មានអេក្រង់ទំហំ 6.58 អ៊ីង និងថាមពលថ្មទំហំ 7,000mAh ខណៈពេលដែលស្មាតហ្វូន Magic 8 Pro និង Magic 8 RSR មានអេក្រង់ទំហំ 6.71 អ៊ីង និងថាមពលថ្មទំហំ 7,100mAh។ ស្មាតហ្វូនទាំងនេះ គឺមានការបំពាក់នូវបន្ទះឈីប  Snapdragon 8 Elite Gen 5 ដែលមានការបង្កើនទៅលើប្រសិទ្ធិភាព និងសមត្ថភាពកាន់តែខ្លាំងក្លា។

 

បើតាមពាក្យចចាមអារ៉ាមថ្មីបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Magic 9 Series នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6។ សម្រាប់ស្មាតហ្វូន Magic 9 នឹងមានអេក្រង់ទំហំ 6.3 អ៊ីង ខណៈពេលដែលស្មាតហ្វូន Magic 9 Pro / RSR អាចនឹងមានការបង្កើនទំហំដល់ទៅ 6.85 អ៊ីង។ 

ក្រុមហ៊ុន Honor ក៏បានធ្វើការនៅលើស្មាតហ្វូន Honor 600 Series ដែលអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅខែឧសភាឆ្នាំ 2026 នេះ ។ របាយការណ៍ថ្មីៗនេះ បានអះអាងថា ស្មាតហ្វូន Honor 600 Series នេះ អាចនឹងមានអេក្រង់ទំហំ 6.57 អ៊ីង OLED និងថាមពលថ្មទំហំ 9,000mAh។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Honor 600 series នេះនៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន