no-alternative title
no-alternative title

Galaxy S26+ ដែលគ្រោងនឹងលក់នៅលើទីផ្សារសកល បង្ហាញវត្តមាននៅលើ Geekbench ជាមួយ Exynos 2600!

យោងតាមការចេញផ្សាយព័ត៌មានថ្មី នៅថ្ងៃនេះ បាននិយាយថា Galaxy S26+ ដែលគ្រោងនឹងលក់នៅលើទីផ្សារសកល បង្ហាញវត្តមាននៅលើ Geekbench ហើយ ខណៈដែលកាលពីខែមករាកន្លងទៅនេះ ស្មាតហ្វូនម៉ូដែលនេះ ក៏ធ្លាប់បានបង្ហាញខ្លួនម្តងរួចមកហើយនៅលើបញ្ជីនេះ ប៉ុន្តែជាម៉ូដែលដាក់លក់នៅលើទីផ្សារកូរ៉េខាងត្បូង។ នៅលើបញ្ជីនេះ បង្ហាញថា Galaxy S26+ ដែលគ្រោងនឹងលក់នៅលើទីផ្សារសកលនេះ គឺមានលេខកូដSM-S947B និងមានភ្ជាប់ជាមួយនិងបន្ទះឈីប Exynos 2600 ដែលអមជាមួយនិងលេខ s5e9965 ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃការលេចចេញនូវព័ត៌មានថ្មីនេះ មានការកកត់សម្គាល់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Plus ដែលមានការប្រើប្រាស់បន្ទះឈីប Exynos នេះ គឺនឹងមានដាក់លក់នៅលើទីផ្សារជាច្រើនថែមទៀតផង។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Plus ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy គឺនឹងមានដាក់លក់នៅលើទីផ្សារអាមេរិកដដែល។ ខណៈដែលម៉ូដែលសម្រាប់ទីផ្សារនៅមិនទាន់បញ្ចេញនោះ មានការទម្លាយព័ត៌មានថា Galaxy S26 ដែលនឹងលក់នៅអាមេរិកនេះ គឺធ្លាប់មានការបង្ហាញនៅលើបញ្ជីធ្វើតេស្តរួចហើយ ដោយភ្ជាប់ជាមួយនិង Snapdragon។ 

នៅលើបញ្ជីដដែលនេះ ក៏មានការបង្ហាញទៀតថា Galaxy S26 Plus គឺមានរ៉េមទំហំ 12GB និងដំណើរការនៅលើប្រព័ន្ធ Android 16 ហើយនឹងរត់នៅលើស្បែក One UI 8.5។ ទៅលើការធ្វើតេស្តនៅលើបញ្ជី Geekbench 6.5 វិញ បង្ហាញថា ស្មាតហ្វូននេះ ទទួលបានពិន្ទុ 2,304 និងពិន្ទុ 9,015 នៅលើការសតេស្ត Single-Core និង Multi-Core។

ផ្អែកតាមរបាយការណ៌ថ្មីៗ ដែលចេញផ្សាយមុននេះ បានបង្ហើបថា គឺមានតែ Galaxy S26 Ultra មួយប៉ុណ្ណោះ ដែលដាក់នៅលើទីផ្សារទូទាំងពិភពលោក ជាមួយនិងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy។ សួមជំរាបថា Exynos 2600 គឺជាបន្ទះឈីបដំបូងគេនៅលើពិភពលោក ដែលដំណើរការនៅលើបច្ចេកវិទ្យា 2nm ដែលមាន 10-Cre architecture ជាមួយនិងល្បឿន 3.80GHz។ 

 

ព័ត៌មានពាណិជ្ជកម្ម