no-alternative title
no-alternative title

Galaxy S26 Plus បង្ហាញខ្លួននៅលើ Geekbench ជាមួយបន្ទះឈីប Exynos 2600 (2nm)

ថ្មីៗនេះ មានសេចក្តីរាយការណ៌ថា ស្មាតហ្វូន Samsung Galaxy S26 Plus ដែលជាម៉ូដែលនឹងដាក់លក់នៅលើទីផ្សារកូរ៉េខាងត្បូង គឺបានបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench Benchmarking Platform រួចហើយ កាលពីខែមករាកន្លងទៅនេះ។ នៅពេលនេះ មានការលេចចេញជាថ្មីថា ស្មាតហ្វូន Galaxy S26 Plus ដែលនឹងលក់នៅលើទីផ្សារសកល ក៏បានបង្ហាញខ្លួននៅលើ Benchmark Platform នេះផងដែរ ខណៈដែលព្រឹត្តិការណ៍នៃការសម្ពោធ នឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ដែលបង្ហាញខ្លួននៅលើ Geekbench គឺជាស្មាតហ្វូន Galaxy S26 Plus សម្រាប់លក់នៅលើទីផ្សារសកល។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវបន្ទះឈីប Exynos 2600 ដែលជាផ្នែកមួយនៃលេខ s5e9965។ ស្មាតហ្វូន Galaxy S26 Plus ដែលបំពាក់នូវបន្ទះឈីប Samsung Exynos ក៏នឹងមានលក់នៅលើទីផ្សារជាច្រើនផងដែរ។

ផ្អែកតាមការទម្លាយកន្លងមក ធ្លាប់បានបញ្ជាក់ហើយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Plus ក៏នឹងមានម៉ូដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 សម្រាប់ស្មាតហ្វូន Galaxy ផងដែរ ដោយស្មាតហ្វូននេះ នឹងលក់នៅលើទីផ្សារក្នុងសហរដ្ឋអាមេរិក។ សម្រាប់ US Edition នៅមិនទាន់បង្ហាញខ្លួននៅលើ Geekbench នៅឡើយទេ ប៉ុន្តែ Galaxy S26 ដែលលក់នៅអាមេរិកដែលបំពាក់នូវបន្ទះឈីប Snapdragon គឺបានបង្ហាញខ្លួននៅលើ benchmarking platform កាលពីខែមុននេះហើយ។

នៅក្នុងបញ្ជី Geekbench ដដែលនេះ ក៏មានការបង្ហើបថា ស្មាតហ្វូន Galaxy S26 Plus នេះ នឹងមានរ៉េមទំហំ 12GB និង Android 16 ជាមួយនឹង One UI 8.5។ តាមរយៈនៃការស្មាតហ្វូននេះនៅលើ Geekbench 6.5 គឺទទួលបានពិន្ទុ 2,304 នៅក្នុងការតេស្ត  single-core និង 9,015 នៅក្នុងការតេស្ត multi-core ។ នៅក្នុងរបាយការណ៍ជាច្រើនអោយដឹងថា ស្មាតហ្វូន  Galaxy S26 Ultra នេះ នឹងមានតែប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 សម្រាប់ទីផ្សារទាំងអស់នៅជុំវិញពិភពលោក។ រួមជំរាបថា បន្ទះឈីប Exynos 2600 គឺប្រើប្រាស់នូវដំណើរការ 2nm ដំបូងបំផុតរបស់ពិភពលោកដែលមានបំពាក់នូវស៊ីភីយូ 10-Core Architecture រត់ជាមួយនឹងល្បឿន 3.80GHz clock speeds ៕

 

ព័ត៌មានពាណិជ្ជកម្ម