
តាមការគ្រោងទុកក្រុមហ៊ុន Samsung នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ម៉ូដែល Galaxy S26, S26+ និង S26 Ultra នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយ។ នៅថ្ងៃនេះ មុនការប្រកាសចេញចូលមកដល់ ក្រុមហ៊ុនបានបន្តបញ្ចេញន្ូវមុខងារថ្មីៗដែលមានប្រើប្រាស់នៅលើស្មាតហ្វូនទាំងនេះថែមទៀតហើយ។
តាមរយៈនៃការបែកធ្លាយថ្ងៃនេះ គឺក្រុមហ៊ុន Samsung ប្រចាំនៅសហរដ្ឋអាមេរិក បានទម្លាយចេញនូវវីដេអូថ្មីមួយនៅលើបណ្តាញសង្គម X របស់ខ្លួនតែម្តង ដោយនៅក្នុងវីដេអូនេះ គឺមានការបង្ហាញពីសមត្ថភាពនៃការថតវីដេអូនៅលើស្មាតហ្វូននេះ នៅក្នុងពេលរាត្រីជាមួួយនិងកម្រិតពន្លឺតិច ដែលក្រុមហ៊ុនបានហៅថា "vibrant night even in low light។ ជាមួយនិងវីដេអូនេះ ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ច្បាស់ថា មុខងារនេះ នឹងប្រើប្រាស់នៅលើម៉ូដែលណានោះទេ ខណៈដែលអ្នកតាមដាន ជឿជាក់ថា នេះគឺជា Galaxy S26 Ultra។ ទោះបីជាយ៉ាងណាក៏ដោយ មានមុខងារនេះ នឹងក្លាយជាមុខងារថ្មី សម្រាប់អ្នកប្រើប្រាស់ផងដែរ។
ទាក់ទងជាមួយនិងមុខងារថតរូបនេះដែរ ក្រុមហ៊ុន Samsung គឺនៅមិនទាន់អាចធ្វើការប្រជែងឈ្នះទៅលើសមត្ថភាពកាមេរ៉ារបស់ខ្លួន ជាមួយនិងស្មាតហ្វូនថ្នាកៈប្រណិតរបស់ប្រទេសចិននៅឡើយទេ ដោយសារតែក្រុមហ៊ុនទាំងនោះ គឺមានការពង្រឹងសមត្ថភាពយ៉ាងខ្លាំងទៅលើប្រព័ន្ធកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន ដោយមានការចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនកាមេរ៉ាល្បីៗជាច្រើនស្ទើរតែគ្រប់ម៉ាកឯណោះ។ ប៉ុន្តែទោះជាមានការលើកឡើងបែបនេះក្តី ការអាប់ដែតទៅលើមុខងារថតរូបរបស់ Samsung នាពេលនេះ អាចនិយាយបានថា ក៏ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។

គិតមកដល់ថ្ងៃនេះ គ្រាន់តែជាព័ត៌មានថ្មី ដែលត្រៀមនឹងប្រកាសចេញនៅលើទីផ្សារតែប៉ុណ្ណោះ សម្រាប់ភាពជាក់លាក់នៃសមត្ថភាពរបស់កាមេរ៉ាស្មាតហ្វូនថ្មីនេះ នឹងបញ្ជាក់ច្បាស់នៅពេលដែលដាក់សម្ពោធជាផ្លូវការ ហើយនឹងមានការធ្វើតេស្តដោយផ្ទាល់នាពលខាងមុខ។





