no-alternative title
no-alternative title
no-alternative title
no-alternative title

មានការបង្ហាញចំណុចសំខាន់ៗមួយចំនួនរបស់រថយន្ត Mitsubishi Triton 2019 មុននឹងការប្រកាសវត្តមានជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនធ្វើការ Updates ទៅលើរថយន្តមួយនៅក្នុងចំណោមរថយន្តប្រណិតជាច្រើនរបស់ខ្លួន។ នៅក្នុងរបាយការណ៍ចុងក្រោយបំផុតនេះ វាហាក់ដូចជារថយន្ត Mitsubishi Triton 2019 នេះនឹងមានការ Updates ទៅលើលក្ខណៈសម្បត្តិ និងមុងារមួយចំនួនធំផងដែរ។  នៅក្នុងប៉ុន្មានឆ្នាំនេះ យើងឃើញនូវរថយន្តជំនាន់ក្រោយជាច្រើនដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅលើទីផ្សារនោះ។ សម្រាប់ម៉ូដែលពេលនេះគឺមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រភេទរថយន្តដឹកទំនិញខ្នាតតូចនោះ។ សម្រាប់ version នៅក្នុងពេលបច្ចុប្បន្ននេះ គឺមានតាំងពីឆ្នាំ 2014 ហើយវាទំនងជារថយន្ត Mitsubishi Triton 2019 នឹងមានការផ្លាស់ប្តូរទៅលើការ Update មួយចំនួនផងដែរ។ 

ការផ្លាស់ប្តូរទៅលើរថយន្ត Mitsubishi Triton 2019

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរជាច្រើនសម្រាប់រថយន្ត Mitsubishi Triton 2019 គឺពិតជាច្រើនផ្នែកមែនទែន។ យើងនៅមិនទាន់ដឹងនៅឡើយថាតើវាមានការ Update ទៅលើអ្វីខ្លះនោះទេ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចំនួននោះ វាមានការផ្លាស់ប្តូរ Update ទៅលើស្ទាយ៍ថ្មី ជាមួយនឹងភាពទាក់ទាញបំផុត។ នៅផ្នែកខាងមុខរបស់រថយន្តនេះ ក៏មានការផ្លាស់ប្តូរទៅលើភ្លើង headlights, grille, bumper ជាដើម។ រថយន្តនេះ ក៏ប្រហែលជាបំពាក់នូវសម្ភារៈថ្មីៗផងដែរ។

ការរចនាផ្នែកខាងក្នុងរបស់រថយន្ត Mitsubishi Triton 2019

ផ្នែកកាប៊ីនរបស់រថយន្តដឹកទំនិញ Truck នេះប្រហែលជាមានការផ្លាស់ប្តូរដើម្បីអោយមើលទៅកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ បើធៀបទៅនឹងរថយន្តដែលជាគូប្រកួតប្រជែងនោះ រថយន្ត Truck នេះ គឺមើលទៅល្អប្រសើរខ្លាំងជាង។ រថយន្តនេះ ក៏មានប្រើប្រាស់នូវសម្ភារៈស្តង់ដារដែលទាក់ទាញខ្លាំង ហើយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនទៀតរួមទាំងប្រព័ន្ធសុវត្ថិភាពកាន់តែមានប្រសិទ្ធិភាពថែមទៀតផងដែរ។ 

ម៉ាស៊ីនរបស់រថយន្តស៊េរីថ្មី Mitsubishi Triton 2019

បើទោះបីជាវាមានម៉ាស៊ីនតូចជាងរថយន្ត trucks ផ្សេងក៏ដោយនោះ រថយន្ត Mitsubishi Triton 2019 ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតប្រភេទ 2.5-liter diesel ។ ម៉ាស៊ីននេះ មានប្រសិទ្ធិភាពបំផុត។ បើទោះបីជារថយន្តនេះ មានរូបរាងតូចក៏ដោយ ប៉ុន្តែវាមានកម្លាំងដល់ទៅ 181 horsepower និងកម្លាំងរមួលដល់ទៅ 317 ផងដែរ។ 

កាលបរិច្ឆេទដាក់លក់ និងតម្លៃរបស់រថយន្ត Mitsubishi Triton 2019

រថយន្ត Mitsubishi Triton 2019 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 នៅឆ្នាំនេះ។ ទោះបីជារថយន្តនេះ មានការ Update ក៏ដោយ ប៉ុន្តែតម្លៃរបស់វានៅតែរក្សាទុកដដែលផងដែរ។ សម្រាប់រថយន្តនេះ មានតម្លៃ 25000 ដុល្លារអាមេរិក (មិនទាន់រាប់បញ្ចូលពន្ធអាករ)។ ដូចនេះ រថយន្តនេះ ពិតជាល្អឥតខ្ចោះ នីៅក្នុងការប្រើប្រាស់ ហើយវាអាចធ្វើការប្រកួតប្រជែងជាមួយនឹងដៃគូជាច្រើបានថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម