no-alternative title
no-alternative title
no-alternative title
no-alternative title

ហេតុអ្វីបានជារថយន្ត Hilux Revo Rally 2020 បង្ហាញខ្លួនក្នុងថ្ងៃចាក់បញ្ចាំងពិសេសរឿង JUMANJI "មេវគ្គបន្ទាប់"?

កាលពីល្ងាចថ្ងៃ អង្គារទី 10 ខែធ្នូ 2019 ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចូលរួមសហការណ៍ជាមួយនឹងរោងភាពយន្ត លេជេន ប្រចាំប្រទេសកម្ពុជា ក្នុងការចាក់បញ្ចាំងពិសេស ខ្សែភាពយន្តហូលីវូដ លក្ខណៈផ្សងព្រេង ដ៏ល្បីល្បាញ គឺរឿង JUMANJI: The Next Level ឬ  "មេវគ្គបន្ទាប់"? 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅរោងភាពយន្ត លេជេន សាខា អេដិន ហ្គាឌែន ក្រោមអធិបតេយ្យភាព លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន ព្រមទាំងវត្តមានអតិថិជន និងអ្នកគាំទ្ររបស់ក្រុមហ៊ុនតូយ៉ូតា ជាច្រើនទៀតផងដែរ។  អ្វីដែលធ្វើឲ្យអ្នកចូលរួម និងអ្នកគាំទ្ររបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានការងឿងឆ្ងល់ ចំពោះកម្មវិធីនេះ គឺវត្តមានរបស់រថយន្តHilux Revo Rally ស៊េរីចុងក្រោយ ឆ្នាំ 2020 ក៏ត្រូវបានដាក់តាំងបង្ហាញនៅទីនោះដែរ។ 

ថ្លែងក្នុងកម្មវិធី មុនការចាក់បញ្ចាំងរឿង JUMANJI នេះ លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានប្រសាសន៍ថា៖ ថ្ងៃនេះ ក្រុមហ៊ុនតូយ៉ូតា បានចាប់គូរជាមួយខាងរោងកុន លេជេន នាំយករថយន្តតូយ៉ូតា Hilux Revo Rally មកតាំងបង្ហាញជូនអតិថិជន និងអ្នកគាំទ្រ ភាពយន្តបែបផ្សងព្រេងរបស់ហូលីវូដនេះ ព្រោះចង់បង្ហាញទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ក្រុមហ៊ុន តូយ៉ូតាទាំងអស់ ឲ្យបានជ្រាបកាន់តែច្បាស់ ពីលក្ខណៈសម្បត្តិរបស់រថយន្ត Hilux Revo Rally ដែលស័ក្តិសមជាដៃគូដ៏ល្អឥតខ្ចោះ សម្រាប់ដំណើរឆ្ពោះទៅកាន់វគ្គបន្ទាប់ ដូចទៅនឹងសាច់រឿងឆ្លងវគ្គ បែបផ្សងព្រេង ក្នុងខ្សែភាពយន្ត JUMANJI "មេវគ្គបន្ទាប់"  ដែលនឹងចាក់បញ្ចាំងជាផ្លូវការក្នុងពេលឆាប់ៗនេះ។ 

ទន្ទឹមនឹងបរិយាកាសដ៏សប្បាយរីករាយ ក្នុងការចាក់បញ្ចាំងពិសេសភាពយន្តនេះ ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់រថយន្ត Hilux Revo Rally ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រ ក្រុមហ៊ុន តូយ៉ូតា ក៏ត្រូវបានអញ្ជើញយ៉ាងពិសេសឲ្យចូលរួមទស្សនា ខ្សែភាពយន្ត និងទស្សនានូវការដាក់តាំងបង្ហាញរថយន្ត តូយ៉ូតា Hilux Revo Rally ស៊េរីថ្មី ឆ្នាំ២០២០ ដែលជារថយន្តមានភាពធន់ មាំ និងមានផាសុកភាពខ្ពស់ រួមជាមួយនឹងកម្លាំងម៉ាស៊ីនជំនាន់ថ្មី ធ្វើឲ្យរថយន្តកាន់តែខ្លាំង និងស័ក្តិសមឥតខ្ចោះ ក្នុងការធ្វើដំណើរលើគ្រប់ស្ថានភាពផ្លូវ។ 

ខ្សែភាពយន្ត Jumanji: The Next Level គឺជាភាពយន្តហូលីវូដដ៏ល្បីល្បាញ របស់ផលិតកម្ម Sony Pictures Entertainment ដោយមានការចូលរួមសម្ដែងរបស់តារាភាពយន្តហូលីវូដជាច្រើនរូប ហើយរឿងនេះនឹងមានចាក់បញ្ចាំងនៅ រោងភាពយន្តលេជេន នាផ្លូវការជូនទស្សនិកជនទស្សនាចាប់ពីថ្ងៃទី 13 ខែ ធ្នូ 2019 នេះ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម