no-alternative title

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីដ៏ធំបំផុតរបស់ខ្លួននៅរាជធានីភ្នំពេញ

កាលពីថ្ងៃទី 17 ខែមករា ឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាល និងអគារតាំងបង្ហាញរថយន្តថ្មី(showroom) របស់ខ្លួននៅកណ្តាលរាជធានីភ្នំពេញ ក្រោមវត្តមានចូលរួម ដ៏ឧត្តុងឧត្តម ពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន លោក Masahiro MIKAMI ដែលជា ឯកអគ្គរាជទូត ជប៉ុន ប្រចាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាភ្ញៀវកិត្តិយសផ្សេងៗជាច្រើនទៀតផងដែរ។  តាមរយៈទីតាំងដ៏ប្រណិត និងថ្មីសន្លាង រួមជាមួយទំហំធំទូលាយ និងស្ថិតនៅចំកណ្តាលទីក្រុងនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាព នៃប្រតិបត្តិការដ៏រីកចម្រើនរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា ក្រោមការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការិយាល័យថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិបុរី 100ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យថ្មីដែលមានកម្ពស់ ៥នេះ នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងសកម្ម និងល្អប្រសើរបំផុត របស់ក្រុមហ៊ុន        តូយ៉ូតា ខេមបូឌា ទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យថ្មីនេះ ក៏នឹងជួយឲ្យបុគ្គលិករបស់ ក្រុមហ៊ុន អាចបម្រើ និងបំពេញតម្រូវការរអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អនិងពោរពេញទៅដោយប្រសិទ្ធភាពខ្ពស់  ថែមមួយកម្រិតទៀត នៅក្នុងរយៈពេលដ៏ខ្លីនេះ ដែលមានមនុស្សម្នា ជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅកណ្តាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា «ការបើកការិយាល័យ និង អគារតាំងបង្ហាញរថយន្តថ្មីរបស់យើង នាពេលនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មី ឬអាចនិយាយបានថាវាជាជំហ៊ានថ្មីមួយទៀត នៃការបម្រើសេវាកម្មរបស់យើងឲ្យបានកាន់តែល្អ និងរហ័សទាន់ចិត្តបំផុតក្នុងឆ្នាំថ្មីនេះ ហើយវាក៏បានបង្ហាញឲ្យឃើញ ពីការរីកចម្រើនឥតឈប់ឈរនៃប្រតិបត្តិការក្នុងវិស័យយានយន្ត របស់យើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងដែរ»។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានបន្តទៀតថា «តាមរយៈការិយាល័យថ្មីរបស់យើងដែលស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើង បានកាន់តែជិតស្និទ្ធ និងងាយស្រួល ហើយក៏អាចផ្តល់ជូនអតិថិជននូវសេវាកម្ម និងការបំពេញតម្រូវការ ផ្សេងៗទៀត ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្ត ផងដែរ។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ជាមួយ នឹងផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពបំផុតជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏សង្ឃឹមដែរថា ទីស្នាក់ការកណ្តាលថ្មីនេះ នឹងជួយបង្កើនការលក់រថយន្ត និងជម្រុញភាពរីកចម្រើនរបស់យើង ផងដែរ។»

បើយើងក្រឡេកទៅមើលអគារទាំងមូល   នៅជាន់ក្រោមដី នៃអាគារថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) គឺមានកន្លែងលាងរថយន្ត ចំណតយានយន្តរបស់បុគ្គលិក ចំណតយានយន្តដើម្បីរង់ចាំសេវាកម្មដឹកជញ្ជូន និងកន្លែងរង់ចាំអ្នកផ្គត់ផ្គង់ រីឯចំណតយានយន្តរបស់អតិថិជន ស្ថិតនៅជាន់ផ្ទាល់ដីជាប់នឹងបន្ទប់តាំងបង្ហាញ។ 

អ្វីដែលកាន់តែពិសេសទៀតនោះ កន្លែងទទួលភ្ញៀវ និងការផ្តល់សេវាកម្ម កាន់តែមានភាពទំនើប ដោយមាននូវបញ្ជរកាហ្វេ បន្ទប់ប្រគល់រថយន្តដ៏ស្រស់ស្អាត និងមានស្តង់ដារ ដែលត្រូវបានថែទាំ និងសម្អាតជាប្រចាំ ផងដែរ។ ជាន់ទី២នៃអគារ គឺជាការិយាល័យរបស់នាយកដ្ឋានផ្នែកចែកចាយ ដែលនៅជាប់បន្ទប់នឹងទទួលភ្ញៀវ និងបន្ទប់កម្សាន្ ដ(ភាពយន្ត) របស់អតិថិជន។ ចំណែកឯ ជាន់ទី៣ និងទី៤ គឺជាការិយាល័យការងាររបស់បុគ្គលិកយើង ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏មានសាលប្រជុំធំទូលាយសម្រាប់ធ្វើសិក្ខាសាលា ដែលស្ថិតនៅជាន់ទី៥ ជាប់នឹងចំណតរថយន្តមួយផ្សេងទៀត ផងដែរ។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទ គ្រឿងបន្លាស់សុទ្ធល្អ និង សេវាកម្មប្រកបដោយគុណភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)  ផ្តោតជាចម្បងទៅលើសុវត្ថិភាព និងបរិស្ថានដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ តូយ៉ូតា តែងតែខិតខំពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាអ្នកចែកចាយយានយន្ត ប្រកបដោយទំនុកចិត្តបំផុត  នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់តាមរយៈ ការធ្វើសុខុដុមនីយកម្មមនុស្ស និងរថយន្ត ការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងការការពារបរិស្ថាន។

ភាពជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារយានយន្ត ប្រទេសកម្ពុជាអាចកើតមានឡើងដោយផ្អែកលើការគ្រប់គ្រងក្រុមការងារប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ក្រុមការងារតែមួយ គោលដៅតែមួយ”។ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ការលក់យានយន្តរបស់ក្រុមហ៊ុនមួយដ៏ពេញនិយមនេះ បានកើនឡើងរហូតដល់ទៅជាង ៤០០០គ្រឿងឯណោះ ដែលនេះជាលទ្ធផលសម្រេច បានគួរជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន។

ដូច្នេះ ដើម្បីចូលរួមអបអរសាទរឱកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូននូវប្រូម៉ូហ្សិនពិសេសៗជាច្រើនទៀតរួមមាន៖ សម្រាប់ការលក់យានយន្ត៖ ការផ្តល់ជូនប្រម៉ូហ្សិន កប់កប់ (Kop Kop Promotion) ដែលចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) សម្រាប់គ្រប់សាខាទាំងអស់៖ រាល់ការទិញរថយន្តក្នុងអំឡុងពេលនេះ អតិថិជននឹងទទួលបានកាដូភ្លាមៗទៅតាមប្រភេទរថយន្តដែលបានទិញ និងទទួលបានសន្លឹកឆ្នោតសម្រាប់មានឳកាសផ្សងសំណាងនៅក្នុងកម្មវិធីចាប់ឆ្នោត រហូតដល់ទៅ៨០ រង្វាន់ រួមមាន៖ រថយន្តចំនួន ៣គ្រឿង (១xREVO RALLY, ១xRUSH, ១xRUSH-TRD) និង ipad, iPhone ១១ pro-max, នាឡិកាម៉ាក Apple, ទូរទស្សន៍ និងទូរទឹកកកជាច្រើនរង្វាន់ទៀត។

ចំពោះសេវាកម្ម ក្រោយពីការលក់៖ ក្រុមហ៊ុន ក៏មានផ្តល់ជូន Happy Hour Promotion ដែលយើងនឹងបន្តផ្តល់ជូនអតិថិជនជាពិសេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សម្រាប់តែទីតាំងទីស្នាក់ការកណ្តាលនេះតែប៉ុណ្ណោះ ដោយអតិថិជននឹងទទួលបានការពិនិត្យ និងការថែទាំរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទដោយមិនគិតថ្លៃតាមរយៈការធ្វើការណាត់ទុកជាមុន នៅក្នុងចន្លោះពីម៉ោង៨:០០-៩:០០ព្រឹក និងម៉ោង៣:០០-៥:០០ ល្ងាច៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន