no-alternative title

Bentley ដែលជាក្រុមហ៊ុនរថយន្តល្បីល្បាញបំផុតនៅលើពិភពលោក នឹងបង្ហាញនូវម៉ូដែលរថយន្តអគ្គិសនីរបស់ខ្លួនឆាប់ៗនេះ

នៅក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តមួយដែលមានភាពល្បីល្បាញទូទាំងពិភពលោកនោះ ក្រុមហ៊ុន Bentley ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវរថយន្តអគ្គិសនីម៉ូឌែលថ្មីរបស់ខ្លួនផងដែរ។ លោក Adrian Hallmark ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Top Gear ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺត្រៀមខ្លួនក្នុងការផលិតនូវរថយន្តអគ្គិសនី Bentley ដ៏ប្រណិតបំផុតរបស់ខ្លួនជាមួយនឹងរថយន្តថ្មីដែលគ្មានការបំភាយឧស្ម័ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Hallmark បាននិយាយថា “វាគឺជារថយន្តដែលគួរអោយចាប់អារម្មណ៍បំផុត។ យើងរៀបចំនូវការញ៉ាំអាហារពេលល្ងាចជាមួយនឹងការសម្ពោធរថយន្ត Bacalar នេះ។ នេះ គឺជាអនាគតនៃរថយន្តដ៏អស្ចារ្យរបស់ក្រុមហ៊ុននេះ។ រថយន្តនេះ នឹងមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការប្រើប្រាស់នូវសមាសធាតុជាច្រើនទៀត ដ៏ស្រស់ស្អាតក្នុងការឌីស្សាញនៅផ្នែកខាងក្នុងរបស់រថយន្តនេះថែមទៀតផង។”

លោក Hallmark បាននិយាយថា ចំនួន 39% នៃរថយន្តប្រណិតរបស់ខ្លួន គឺត្រូវការរថយន្តអគ្គិសនីដែលកំពុងតែមានសន្ទុះខ្លាំងនៅលើទីផ្សារ។ ក្រុមហ៊ុន Bentley កំពុងតែក្លាយជាក្រុមហ៊ុនដែលផលិតរថយន្តដែលប្រើប្រាស់នូវអគ្គិសនីដល់ទៅ 100% តែម្តង។ យើងមានឱកាសដ៏ល្អបំផុតក្នុងការប្រកាសបង្ហាញនូវរថយន្តថ្មីនេះ។ មនុស្ស ចង់បាននូវបច្ចេកវិទ្យាដ៏អស្ចារ្យបំផុត។ ប៉ុន្តែសម្រាប់បច្ចេកវិទ្យានេះ ការបើកបររថយន្តនេះ គឺពិតជាគ្មានគូប្រៀបនោះទេ។ 

លោក Hallmark ប្រាប់ទៅកាន់ Top Gear ថា យើងនឹងប្រកាសបង្ហាញនូវរថយន្តអគ្គិសនីដំបូងបំផុត របស់យើងនៅពាក់កណ្តាលឆ្នាំ 2020 នេះ ដោយសារតែយើងបានចូលរួមរយៈពេល 5 ឆ្នាំមកហើយនៅក្នុងការបង្កើននូវផលិតផលដែលប្រើប្រាស់នូវថ្មទាំងស្រុងនោះ ដែលមានការពង្រឹងសមត្ថភាពល្អជាងមុនដល់ទៅ 30% ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន