no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Xiaomi កំពុងតែចរចារជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Great Wall Motors ដើម្បីផលិតនូវរថយន្តអគ្គិសនីក្នុងរោងចក្ររបស់ខ្លួន

នៅថ្ងៃនេះ ក្រុមហ៊ុន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Xiaomi កំពុងតែចរចារជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Great Wall Motors ដើម្បីប្រើប្រាស់នូវរោងចក្ររបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី។ យោងតាមការបញ្ជាក់ពីអ្នកដែលពាក់ព័ន្ធទៅនឹងរឿងនេះ បាននិយាយថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi កំពុងតែធ្វើការចរចារជាមួយនឹងក្រុមហ៊ុន Great Wall Motors ក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុងរោងចក្រមួយនៅក្នុងចំណោមរោងចក្រជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីជាច្រើនរបស់ក្រុមហ៊ុន Xiaomi នេះ ត្រូវបានគេនិយាយថា នឹងមានគោលដៅក្នុងការដាក់លក់នៅទីផ្សារជាច្រើនផងដែរ។ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors នឹងផ្តល់នូវការប្រឹក្សាទៅលើសេវាកម្មវិស្វកម្មទៅកាន់ក្រុមហ៊ុន Xiaomi ទៅលើគម្រោងមួយនេះ។ ក្រុមហ៊ុន Great Wall Motors មិនដែលផ្តល់នូវសេវាកម្មនៃការផលិតរបស់ខ្លួនទៅកាន់ក្រុមហ៊ុនផ្សេងទៀតពីមុនមកនោះទេ។ ក្រុមហ៊ុន Xiaomi និង Great Wall Motors មានគម្រោងក្នុងការប្រកាសបង្ហាញនូវភាពជាដៃគូរបស់ខ្លួននៅដើមសប្តាហ៍ក្រោយនេះ។

នៅក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ លោក Xu Jieyun ដែលជាអគ្គនាយករងនៃការិយាល័យទូទៅរបស់ក្រុមហ៊ុន Xiaomi Group និងជាអតីតអ្នកគ្រប់គ្រងទូទៅផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុននេះ បានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍នេះ នៅលើ Weibo ថា នេះ គឺគ្រាន់តែជាព័ត៌មានក្លែងក្លាយ និងមិនសមហេតុផលនោះទេ។

លោក Fu Xiaokang អគ្គនាយករងរបស់ក្រុមហ៊ុនGreat Wall Motors ក៏បាននិយាយនៅថ្ងៃនេះដែរថា យើងមិនធ្វើអធិប្បាយទៅលើបញ្ហានេះទេ។ ក្រុមហ៊ុន Great Wall Motors កំពុងបង្កើតនូវប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយសម្រាប់ថ្ងៃខាងមុខ។ ប៉ុន្តែយើងក៏នឹងស្វាគមន៍នូវដៃគូជាច្រើនផងដែរ នៅក្នុងឧស្សាហកម្មជាច្រើនទៀត ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងការស្វែងរកនូវការអភិវឌ្ឍរួមគ្នា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន