no-alternative title
no-alternative title

លោក Elon Musk បានប្រកាសពីការទិញរថយន្ត Tesla បាន តាមរយៈនៃការប្រើប្រាស់ជាមួយនឹងកាក់ bitcoins

ថ្មីៗនេះ យោងតាមការចេញផ្សាយព័ត៌មានមួយរបស់ www.gizchina.com បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla បានចាប់ផ្តើមផ្តល់អោយអតិថិជនជាច្រើននូវការបង់ប្រាក់ជាសេវាកម្មប្រចាំខែតាមរយៈការប្រើប្រាស់នូវកាក់ bitcoins បាន។ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Elon Musk ដែលជាស្ថាបនិករបស់ក្រុមហ៊ុននេះនៅលើបណ្តាញសង្គម Twitter របស់គាត់ផ្ទាល់តែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសារននោះ លោក Musk បានបញ្ជាក់ថា ក្រុមហ៊ុននេះ ប្រើប្រាស់នូវកម្មវិធី open-source software ដើម្បីប្រើប្រាស់ជាមួយនឹងកាក់ bitcoins ហើយវាមិនចាំបាច់ក្នុងការបម្លែងទៅជារូបិយបណ្ណគ្រីបតូអ្វីផ្សេងទៀតនោះទេ។ មុខងារនេះ ត្រូវបានដាក់អោយដំណើរការហើយនៅលើហាងអនឡាញរបស់ក្រុមហ៊ុន Tesla នៅក្នុងសហរដ្ឋអាមេរិក។

សម្រាប់អតិថិជនជាច្រើនទៀតដែលនៅក្រៅពីទឹកដីសហរដ្ឋអាមេរិកនោះ ការបង់ប្រាក់តាម Bitcoin នេះ គឺនឹងចាប់ផ្តើមនៅចុងឆ្នាំនេះដែរ។ ការបោះជំហាននេះគឺជារឿងធម្មតានោះទេ ដោយសារតែក្រុមហ៊ុន Tesla បានចំណាយទឹកប្រាក់ចំនួន 1.5 ពាន់លានដុល្លារអាមេរិកនៅក្នុងកាក់ Bitcoins នៅក្នុងខែមករានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍