no-alternative title
no-alternative title
no-alternative title
no-alternative title

មានការព្យាការណ៍ថា ការលក់រថយន្តអគ្គិសនីនៅប្រទេសចិន រយៈពេល 5 ឆ្នាំទៀត គឺនឹងមានការកើនឡើងលើសពី 40%

មួយរយៈចុងក្រោយនេះ ទីផ្សាររថយន្តអគ្គិសនី New Energy Vehicle (NEV) នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា មានកំណើនយ៉ាងខ្លាំងក្លាហើយតួរលេខនេះ នឹងបន្តឡើងកាន់តែខ្លាំងជាងនេះថែមទៀតនៅពេលខាងមុខ ដោយសារតែឧស្សាហកម្មបច្ចេកវិទ្យានៃប្រទេសនេះមានសន្ទុះរីកចំរើនលឿន ស្របពេលដែលការប្រកួតប្រជែងតម្លៃនៃផលិតផលរថយន្តប្រភេទនេះ កាន់តែមានធូថ្លៃផងនោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពខាងលើនេះ គឺមានការបង្ហាញថា ការលក់ទៅលើរថយន្ត New Energy Vehicle (NEV) នេះ ត្រូវគេរំពឹងថា គឺនឹងមានការកើនឡើងច្រើនជាង 40% នៅក្នុងរយៈពេល 5 ឆ្នាំបន្ទាប់ទៀតនេះ។  តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ចេញពីសមាគមអ្នកផលិតរថយន្តចិន (CAAM) ដែលបានចែករំលែកនូវព័ត៌មាននេះកាលពីប៉ុន្មានថ្ងៃមុននេះក៏មានការលើកឡើងស្រដៀងគ្នានេះដែរ។ 

លោក Fu Bingfeng នាយកប្រតិបត្តិរបស់ CAAM បានប្រកាសអំពីកំណើននេះនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុងស៊ាងហៃ។ នៅក្នុងការធ្វើបទបង្ហាញនេះ CAAM នេះ គឺបានព្យាករណ៍ទៅលើការលក់រថយន្ត NEVs នេះនឹងមានចំនួន 1.9 លានគ្រឿងនៅក្នុងឆ្នាំនេះ និងបន្តកើនឡើងដល់ទៅ 2.7 លានគ្រឿងនៅក្នុងឆ្នាំ 2022 នេះ។ ពេលនេះ គឺមានរថយន្ត NEV ជាច្រើនប្រភេទដូចជាប្រភេទ battery electric, plug in hybrid និង hydrogen fuel cell ផងដែរ។

អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុនផលិតរថយន្ត NEV ជាច្រើនដូចជា Tesla, NIO, Xpeng និង BYD ក៏បានពង្រីកនូវសមត្ថភាពក្នុងការផលិតរថយន្តនៅក្នុងប្រទេសនេះ។ សូមជំរាបផងដែរថា ប្រទេសចិន គឺមានគម្រោងក្នុងការពង្រីកការលើកលែងពន្ធទៅលើការទិញរថយន្ត NEV ចាប់ពីឆ្នាំ 2022 នេះ ដើម្បីទ្រទ្រង់ទៅលើការអភិវឌ្ឍទៅលើឧស្សាហកម្មរថយន្តនៅក្នុងប្រទេសរបស់ខ្លួន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន